ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនក្មេងស្ទាវ៤នាក់បន្ទាប់ពីប្រដាប់ដោយដាវសាំមូរ៉ៃដេញវាយគ្នា

ភ្នំពេញ៖ ក្មេងស្ទាវ៤នាក់ត្រូវ សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់ពីប្រដាប់ដោយដាវសាំមូរ៉ៃដេញវាយគ្នាតាមផ្លូវសាធារណៈ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្សារកុងតឺន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមក្មេងស្ទាវដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហេង ប្រណី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ឈ្មោះថា​ លឹម ជូលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ឈ្មោះថា រី សាបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះថា សឿង សិលា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​​

NKD-36x6_outline

ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់សួរនាំក្មេងស្ទាវខាងលើ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគេ មិនមែនជាអ្នករ៉ៃគ្នានោះទេ មុនពេលកើតហេតុ ពួកគេ មានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង​មានម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GK- 9235 ឌុបគ្នា២នាក់ និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មានពាក់ស្លាកលេខ ភ្នំពេញ1FO- 6175 ឌុបគ្នា២នាក់ដែរ ហើយបានជិះទៅទិញផ្លែឈើ នៅម្តុំណាហ្គាវើល ខណៈទិញរួច បានជិះចេញមក បម្រុងទៅផ្ទះ លុះមកដល់ចំណុចផ្លូវបំបែកក្បែរផ្សារកុងតឺន័រ ក៏ឃើញ ក្មេងស្ចាវមួយក្រុមមានគ្នា៦ទៅ៧ម៉ូតូ មិនដឹងរឿងអី្វផង ក៏ស្រាប់តែនាំគ្នាដេញតាមវាយពួកគេតែម្តង ភ្លាមៗនោះ ពួកគេ ក៏នាំគ្នាជិះម៉ូតូរត់គេចចូលមកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចបែរជាចោទពួកគេជាអ្នកវាយគេទៅវិញ ។​

ប៉ុន្តែទោះបីយ៉ាងណា បច្ចុប្បន្ននេះយុវជនទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីស្រាវជ្រាវបន្ត៕ ស រស្មី