ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន ដកហូតថ្នាំញៀន៦កញ្ចប់ និងម៉ូតូ៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំញៀន៦កញ្ចប់ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅតា មបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំង ស្ថិតនៅក្នុងសង្កាត់- ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ទី១-ឈ្មោះមុំ សុចាន់ អាយុ២២ឆ្នាំ ទី ២-ឈ្មោះយី តុយនុយ ជនត្រូវជាប់សង្ស័យទាំង ២នាក់ មានមុខរបរជាងផ្សារដែកដូចគ្នានិងស្នាក់នៅ ផ្លូវជួរ លំ ភូមិបឹងឈូក សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ទី៣-ឈ្មោះកាក់ ភារុន អាយុ២៦ឆ្នាំ មានមុខរបរជាង បាញ់ថ្នាំឡាន ទី៤-ឈ្មោះជឿន សំណាង អាយុ ២៤ឆ្នាំ មានមុខរបរជាងដែក ជនត្រូវជាប់សង្ស័យទាំង២នា ក់ ស្នាក់នៅ ភូមិខ្លែងពណ៍ ឃុំជ្រៃរៀន ស្រុកព្រៃឈរ ខេត្តកំ ពង់ចាម ទី៥-ឈ្មោះពីន រ៉ាឌី អាយុ២៣ឆ្នាំ មាន មុខរបរជាងសំណង់ ទី៦-ឈ្មោះពឹប បូណា អាយុ ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនត្រូវជាប់សង្ស័យទាំង ២នាក់ ស្នាក់នៅ ភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមា ស ខេត្តកំពង់ចាម ។

លោក ឯក សេរីវុធ អធិការរង នគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរ បាលខណ្ឌជ្រោយចង្វា បានដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួន ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព។ ជាក់ស្តែងនៅយប់មិញនេះ កម្លាំងនគរបាលយើងបានបន្ត ល្បាតទើបប្រទះឃើញ បក្ខពួកមួយក្រុមជិះម៉ូតូ ៣គ្រឿង មានគ្នា ៦នាក់ ដោយគួរសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញក្រាមពណ៍ថ្លា ជាប្រភេទម៉ាទឹកកក ចំនួន ៦កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកនូវនិងខ្លួនត្រៀម យកទៅប្រើប្រាស់រួមគ្នាទើបឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួន តែម្ដងនិងដកហូតមធ្យោបាយ ធ្វើដំណើរមានម៉ូតូចំនួន៣គ្រឿងផងដែរ ។

បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ ជ្រោយពេជ្រ

image3

image1

image2