ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូសណ្តោងរ៉ឺម៉ក

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍បឹងកក់ទី២បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ និងរ៉ឺម៉ក នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥៩៤ ភូមិ៣ ក្រុមទី១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលប្រព្រឹត្តកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០យប់ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវលេខ ៥៩៦ ក្រុមទី១៤ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វន ភក្រ្តា ហៅ ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ អន ពិទូ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៥៩៦ ក្រុមទី១៤ ភូមិ ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានរកឃើញ និងចាប់យកវត្ថុតាង ៖ ម៉ូតូមួយគ្រឿងម៉ាក Citi Plus កូរ៉េ ពណ៌ក្រហម គ្មាន ស្លាកលេខ មានលេខម៉ាស៊ីន 160132 និងរ៉ឺម៉កកាត់ ដំបូល ០១គ្រឿង និងបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ។ ដែកសំប៉ែតសម្រាប់កាច់បំបែកគ្រាប់សោរកម៉ូតូ ចំនួន ០២ ដែលមានដងសោរទីបលេខ 10 និងលេខ8, ដង្កាប់ចំនួន ០២ ( ចុងស្រួច០១ និងដងពណ៌ក្រហម ០១ ), សោមាត់ចំនួន០២ លេខ10 និងលេខ 13, សោតាន់រាងអក្សរL ចំនួន ០៤ដើម និងដែកសំរាប់ ឆ្កឹះគ្រាប់សោរ ០១ , ទូណឺវ៉ីស ចំនួន០២ ( ដងពណ៌ ខ្មៅ០១ និងដងពណ៌លឿង ០១ ), កូនកាំបិតចុងស្រួច មានស្រោមក្រដាស ០១ , ពិល ពណ៌ស ០១ និងដែកគាស់ថ្នាំងអំពៅ ០១ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៧និង៣០នាទី ជនរងគ្រោះបានចតម៉ូតូ និងរ៉ឺម៉ក នៅមុខផ្ទះ ហើយបានចេញទៅជួសជុលម៉ា ស៊ីនត្រជាក់ឲ្យគេតាមផ្ទះ រហូតដល់ប្រហែល ២២ បានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ម៉ូតូ និងរ៉ឺម៉ក រហូតដល់ថ្ងៃទី០៦-០៨-២០១៦ វេលាម៉ោងប្រហែល ១៥:៣០នាទី ជនរងគ្រោះបានប្រទះឃើញជនសង្ស័ យ កំពុងប្រើប្រាស់ម៉ូតូ និង រ៉ឺម៉ករបស់ខ្លួននៅចំណុច ផ្លូវលេខ៥៩៤ ក្រុមទី១៤ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏បានរាយការណ៌ប្រាប់សមត្ថកិច្ច ចុះ ទៅឃាត់ខ្លួនជនសង្ស័យ និង ចាប់យកវត្ថុតាងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ ស ដារ៉ា

da5

da3

da2

da1