ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះក្នុងករណីលួច

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួច ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១១និង១០នាទីព្រឹក ស្ថិតនៅភូមិជ្រែ ឃុំលាយបូរ ខេត្តតាកែវ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ កែមរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។

ចំណែជនរងគ្រោះឈ្មោះ ឈ្មោះសេងវណ្ណឌី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្តឹងឈ្មោះកែម រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រែ ឃុំលាយបូរ ។

របាយការណ៍ដដែលបានបន្តរទៀតថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៧វេលាម៉ោង២រំលងអធ្រាត្រភ្លឺជនសង្ស័យ បានចូលទៅលួចទូរស័ព្ទម៉ាក Iphone 6s+ ដែលជារបស់ជនរងគ្រោះចំនួន១គ្រឿង ខណៈម្ចាស់លង់លក់ ភ្លេចដាក់គន្លឹះទ្វារ ។ ពេលជនសង្ស័យធ្វើសកម្មភាពលួចបានហើយ ក៏បើកទ្វារចេញ ក៏ត្រូវម្ចាស់ផ្ទះ ឃើញដេញតាម តែត្រូវជនសង្ស័យរត់គេចខ្លួនបាត់។

NKD-36x6_outline

លុះដល់ថ្ងៃ ខែ ខាងលើឪពុកក្មេករបស់ជនរងគ្រោះ មកដាក់ពាក្សបណ្តឹង គ្រាន់ទទួលបានបណ្តឹងភ្លាមកម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលលាយបូរ បានចុះទៅដល់មូលដ្ឋានជនសង្ស័យរួចនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋានស្រុក ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសុំណុំរឿងតាមច្បាប់៕ ភ្នំដា