ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចជ័រកៅស៊ូបាន២នាក់ ឯម្នាក់ទៀត រត់គេចខ្លួនបាត់

ខេត្តកំពង់ធំ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ លួច (ជ័រកៅស៊ូ) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី នៅកសិដ្ឋានទី២ ក្រុមហ៊ុនភឿកវ៉ា ស្ថិតក្នុងភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ និងមធ្យោបាយម៉ូតូ ចំនួន៣ គ្រឿង បានធ្វើសកម្មភាព លួចជ័របង្កប់ តាមចាន របស់ក្រុមហ៊ុន ភឿកវ៉ា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ច្រកក្នុងបេ ហើយឌុបបម្រុងយកទៅលក់តែត្រូវសន្តិសុខក្រុចមហ៊ុនឃាត់ខ្លួនបាន០២នាក់ ហើយបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងល្វា ។

ជនសង្ស័យ ឈ្មោះ យ៉ិន តឿន ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិ បី ឃុំល្វា ស្រុកចំការលើ កំពង់ចាម, ឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិ សែនសុខ ឃុំឃ្មួញ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ( ឃាត់ខ្លួន) និងម្នាក់ទៀត​មិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួន) ។

សម្ភារចាប់យកបានមាន ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ B5 4858( កម្មសិទ្ឋិ ឈ្មោះ ជាសារ៉ន), ម៉ូតូម៉ាក វ៉េវ ឆ្លាម ពណ៌ខ្មៅ ស្លាកលេខ គ្មានកម្មសិទ្ឋិ ឈ្មោះ យ៉ិន តឿន ) និងម៉ូតូ សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងជ័រកៅស៊ូបង្កប់ចំនួន៥បេ ទម្ងន់ ១៨៧គីឡូក្រាម ។

ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ និងបានបន្ដបើកការស៊ើបអង្កេតរកជនសង្ស័យម្នាក់ទៀត ៕ ប៊ុនរិទ្ធី