ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិឡាវជាមួយនិងគ្រឿងញៀនទម្ងន់៩១១ក្រាម

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ពាក់ព័ទ្ធទៅនិងករណីគ្រឿងញៀន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ-ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកចែម ផានិត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បុរសជនជាតិឡាវមានឈ្មោះខាំផា ផូស៊ី អាយុ៤០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៨ ស្រុកប៉ាក់សាន ខេត្តបលិខាំសៃ(ប្រទេសឡាវ)។ ការឃាត់ខ្លួនធ្វើឡើងតាមវិធានញុះញុង ដោយជំនាញសមត្ថកិច្ចដើម្បីឲ្យលេចចេញជាបទល្មើស។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនធ្វើការសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវីធីបញ្ជូនទៅកាន់សាលាដំបូង ជាមួយនិងវត្ថុតាងចាប់យកមាន ថ្នាំញៀនប្រទេស មេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា(ICE) ទម្ងន់សរុប៩១១ក្រាម៕

image

image