ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់រថយន្ដដឹកឈើផ្ទុកលើសទម្ងន់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ចំនួន ៥ គ្រឿង

ខេត្ដក្រចេះ ៖ ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលពាក់ព័ន្ធទៅនឹងជំនួញឈើដ៏ធំជាង គេនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ម្ចាស់ក្រុមហ៊ុននេះ ពោរពេញដោយ ភាពគឃ្លើននឹងផ្លូវច្បាប់ បន្ទាប់ពីអាង អំណាចទឹកប្រាក់ទទួលបានពីជំនួញឈើដ៏ ល្បីល្បាញ ជាប់ឈ្មោះដ៏អាក្រក់ក្នុងការ បំផ្លាញព្រៃឈើ ក៏ដូចជាដឹកជពា្ជូនផ្ទុក លើសទម្ងន់បំផ្លាញផ្លូវជាតិជាដើម ។

កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម យ៉ាងតិចរថយន្ដដឹកឈើ របស់ក្រុមហ៊ុនទ្រី ភាព ចំនួន១៦គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះនៃក្រុមស្ថានីយ ថ្លឹងរថយន្ដ ផ្លូវបំបែកស្វាយអន្ទរឃាត់ ចាប់ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះ ដឹកផ្ទុកលើសទម្ងន់ ។ ដោយឡែករថយន្ដចំនួន៥គ្រឿងទៀតត្រូវ បានបើកគេចពីការប្រមាញ់ចាប់របស់ សមត្ថកិច្ចចម្រុះ ។

បើទោះជាសមត្ថកិច្ចរឹតបន្ដឹងក្នុងការ ដឹកជពា្ជូនផ្ទុកលើសទម្ងន់នេះក៏ដោយ ភាពគឃ្លើនរបស់ក្រុមហ៊ុនទ្រី ភាព បាន បន្ដដឹកលើសទម្ងន់ដដែល ក្នុងចេតនា បំផ្លាញផ្លូវជាតិលេខ៧ ។ ជាក់ស្ដែងកាល ពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ រថយន្ដដឹកឈើប្រភេទសុក្រំ និងឈើធើ្វ ផ្ទះចំនួន៥រថយន្ដយីឌុប ត្រូវបានសមត្ថ កិច្ចចម្រុះឃាត់ចាប់នៅខេត្ដក្រចេះ ។

លោកស្រី សាខុន អនុប្រធានមន្ទីរ សាធារណការ និងដឹកជពា្ជូនខេត្ដក្រចេះ និងជាប្រធានចល័តពិសេស បានឱ្យនគរ វត្ដដឹងថា រថយន្ដដឹកឈើលើសទម្ងន់ ចំនួន៥គ្រឿងនេះ ពិតជាសមត្ថកិច្ចរបស់ លោកបានឃាត់ក្នុងបទល្មើសជាក់ស្ដែង ដោយសារខាងក្រុមហ៊ុនទ្រី ភាព គ្រុប ផ្ទុកលើសទម្ងន់ ក្នុង១រថយន្ដលើសចាប់ ពី២០តោន ទៅ ៣០តោន ខណៈយកមក ថ្លឹង ជាក់ស្ដែង ។ លោកស្រី សាខុន បន្ដ ថា ការដឹកជពា្ជូនបែបនេះ គឺបំផ្លាញផ្លូវ ជាតិ ដូចេ្នះយោងតាមច្បាប់ ត្រូវតែបង់ ពិន័យ និងតម្រូវឱ្យម្ចាស់ក្រុមហ៊ុន លើក ឈើចេញពីរថយន្ដដែលផ្ទុកលើសទម្ងន់។

បើតាមការអះអាងពីមន្ដ្រីជពា្ជីងថ្លឹង រថយន្ដចល័តបពា្ជាក់ថា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៥ មានក្រុម សម្ងាត់បានផ្ដល់ព័ត៌មាន ថាមានរថយន្ដ យីឌុបជាច្រើនគ្រឿងរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប បានដឹកឈើផ្ទុកលើសទម្ងន់ ចេញពីទឹកដីខេត្ដស្ទឹងត្រែង ឆ្លងកាត់ ស្ថានីយជពា្ជីងថ្លឹងរថយន្ដចំណុចផ្លូវបំបែក អូរពងមាន់ ខេត្ដស្ទឹងត្រែង ក្នុងចម្ងាយ ជិត២០គីឡូម៉ែត្រ ទើបលោកស្រី សាខុន ប្រធានក្រុមចល័តពិសេសបានបពា្ជាឱ្យកម្លាំងចម្រុះចុះល្បាត ប៉ុន្ដែរថយន្ដយីឌុប ជាច្រើនគ្រឿងនេះ អាចដឹងខ្លួនមុន ថា មានក្រុមជពា្ជីងចល័តកំពុងដាក់រាយ កម្លាំងចាំចាប់ ទើបខាងក្រុមហ៊ុនទ្រី ភាព គ្រុប បពា្ជាឱ្យអ្នកបើកបរ បើក គេចចូលទៅតាមផ្លូវលំក្នុងព្រៃ ។
មន្ដ្រីបន្ដថា ក្រោយមកនៅល្ងាចថ្ងៃ ដដែល សមត្ថកិច្ចចម្រុះក៏បានប្រទះ ឃើញរថយន្ដយីឌុបទាំង៥គ្រឿងបានបើក គេចទៅចតនៅក្នុងក្រុមហ៊ុនវាយថ្មមួយ កន្លែង ស្ថិតនៅក្នុងឃុំអូរក្រៀង ស្រុក សំបូរ ខេត្ដក្រចេះ ទើបសមត្ថកិច្ចបពា្ជា ឱ្យអ្នកបើកបរបើករថយន្ដដឹកឈើទាំង នោះ យកមកថ្លឹងតាមនីតិវិធី រកឃើញ ថា ក្រុមហ៊ុនទ្រី ភាព គ្រុប បានផ្ទុក លើសទម្ងន់ ក្នុង១រថយន្ដចាប់ពី២០តោន ទៅ៣០តោនឯណោះ ។

មន្ដ្រីរដ្ឋបាលព្រៃឈើពុំទាន់បានធើ្វ អត្ថាធិប្បាយជុំវិញ ការដឹកជពា្ជូនឈើ នេះមានច្បាប់ទាំងអស់ ឬបន្លំក្នុងកម្រិត ណាទេ ព្រោះម្នាក់ៗ មិនហ៊ានឆ្លើយជា មួយអ្នកកាសែត ដោយខ្លាចរអាឧកញ៉ា ទ្រី ភាព ផង និងប៉ះពាល់លាភសក្ការ ដែលពួកគេធ្លាប់ទទួលពីការដឹកជពា្ជូន ឈើនេះផង ។

គួររំលឹកថា ក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឧកញ៉ា ទ្រី ភាព រួមជាមួយក្រុម ហ៊ុនជាច្រើនទៀត កំពុងប្រឈមនឹងភាព អាស្រូវ ក្នុងមុខរបរជំនួញឈើដែលប្រជា ពលរដ្ឋស្ទើរតែក្នុងក្រុបខណ្ឌទូទាំងប្រទេស សំដែងការរិះគន់ ចំពោះក្រុមហ៊ុននេះ ក៏ ដូចជាបុគ្គលទ្រី ភាព បន្ទាប់ពីមុខជំនួញ ឈើរបស់គាត់បានប៉ះពាល់ដល់កិត្ដិយស កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋជាច្រើន រងគ្រោះបាត់បង់មុខរបររកសីុវល្លិ៍ និង ជ័រជាដើម កើតឡើងដោយសារឧកញ៉ា ទ្រី ភាព បំផ្លិចបំផ្លាញឈូសឆាយព្រៃ ឈើ ពេលខ្លះលើសពីច្បាប់អនុញ្ញាតនោះ ៕ កោះទ្រុង

kohtrung

kohtrung-(6)

kohtrung-(5)

kohtrung-(4)

kohtrung-(3)

kohtrung-(2)

kohtrung-(1)