ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ ផ្ទះកែច្នៃ និងឆ្លាក់ សំណាកសត្វព្រៃ គ្រប់ប្រភេទ នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកន្លែងទទួលឆ្លាក់ ភ្លុក ចែ ខ្នាយឆ្អឹងសត្វសង្ស័យគ្មានច្បាប់មួយកន្លែង នៅច្បារអំពៅត្រូវបានកម្លាំងចម្រុះចុះត្រួតពិនិត្យ និងសាកសួរនាំ កាលវេលាម៉ោង១៣,២០នាទី រសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅចំណុចផ្ទះលេខ១៦៦ ចឹក ម៉េង ចម្លាក់ព្រះ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានពីសមមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខណ្ឌបានអោយដឹងថាដោយទីតាំងខាងលើនេះមានការផ្សព្វផ្សាយតាមស្លាកយីហោដែលមានបំពាក់នៅលើម៉ូតូកង់បី និងផ្សព្វផ្សាយតាមបណ្ដោយសង្គមហ្វេកប៊ុក(ទទួលឆ្លាក់ឆ្អឹងសត្វ)ហើយក៏ស្រាវជ្រាវតាមជំនាញ និងសហការជាមួយអង្គរការរហូតឈានដល់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចុះមកត្រួតពិនិត្យ និងឆែកឆេរសួរនាំរកលិខិតស្នាមអាជីវកម្មត្រឹមត្រូវឬតាមការទទួលឆ្លាក់ ភ្លុក ចែ ខ្នាយ ឆ្អឹងសត្វព្រៃដែលជាសត្វព្រៃរបស់អភិរក្សសត្វព្រៃតែពេលចូលក្នុងផ្ទះចម្លាក់ ភ្លុកឃើញមាន ភ្លុក និងខ្នាយ ឆ្អឹងសត្វជាច្រើនប្រភេទដែលមិនទាន់ឆ្នៃ និងឆ្នៃជារូបព្រះ និងរូបចម្លាក់ព្រះផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ ។

បើតាមសំដីកម្លាំងកងរាជអាវុធបានអោយដឹងថាដោយមានការចុះបង្រ្កាបទីតាំងផ្ទះលក់ និងឆ្នៃ ឆ្អឹង ភ្លុក ខ្នាយសត្វដែលប្រជាជនជាវ ឬយកមកដាក់នៅនឹងខ្លួនជាវត្ថុស័ក្តិសិទ្ឋបុរាណកាលនេះលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំផ្ទាល់ចុះឆែករកឃើញវត្ថុតាងរួមមានសំណាកភ្លុកដំរី, សំណាកភ្លុកដំរីកែច្នៃ, ចែជ្រូកព្រៃ, ធ្មេញ និងក្រចក, ខ្លាឃុំ, ចុងស្នែងប្រីស, ជើងឈ្លូសក្រៀម, នុបប្រីស, ស្នែងកេះ និងសម្ភារផ្សេងៗមួយទៀត ហើយ និងនាំខ្លួនស្រ្តីជាម្ចាស់ ផ្ទះឈ្មោះ ម៉ុក ទិព្វរាសី ភេទស្រី អាយុ ២២ឆ្នាំ ទៅការិយាល័យរដ្ឋបាលព្រៃឈើចំការមនដើម្បីសួរនាំ ៕ សណ្តោស


ចែករំលែក៖