ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីក្រុមជួញដូរគ្រឿងញៀនឃាត់មនុស្ស១២នាក់រួមជាមួយកាំភ្លើង២ដើម

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនចំនួន១២នាក់ ត្រូវបានសមត្ថកិច្ចចម្រុះក្នុងខេត្តកំពង់ស្ពឺបង្ក្រាបបាន ខណៈដែលក្រុមជួញដូរគ្រឿងញៀនទាំងអស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺតាមដានអស់រយៈពេលជាយូរណាស់មកហើយ។

ការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខាងលើនោះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចមណុចក្នុងភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅក្នុងការប្រត្តិបត្តការណ៍នោះផងដែរក៏មានវត្តមានរបស់លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបានដឹកនាំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (នគរបាល អាវុធហត្ថ និងយោធា) រួមទាំងអាជ្ញាធរមូលដ្ឋាជាច្រើននាក់ បង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗ តាមរយៈចុះធ្វើរដ្ឋបាល និងអនុវត្តតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ។

បន្ទាប់ពីចុះប្រតិបត្តិការបង្ក្រាបនេះកម្លាំងចម្រុះបានឃាត់ជនសង្ស័យចំនួន១២នាក់ រឹបអូសបានកាំភ្លើងចំនួន០២ដើមម៉ាកអាកាកាត់ស្នូក០១ដើម មាន០៨ គ្រាប់ ម៉ាករ៉ូឡូ០១ដើម មាន៧គ្រាប់ម៉ូតូ០២គ្រឿង គ្រឿងញៀន១កញ្ចប់រួម និងវត្ថុតាង និងសម្ភារផ្សេងៗជាច្រើនទៀតផងដែរ។ «កិច្ចការនេះធ្វើឡើងក្នុងប្រតិបត្តិការតាមដីកាផង និងការរដ្ឋបាលរបស់ខេត្តផងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព»។

តាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរគ្នាបាននិយាយឲ្យដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មបំផុត និងជាកងកម្លាំងទៀតផង ហើយកន្លងមកមិនដែលឃើញមានកម្លាំងសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ពួកគាត់មានការត្រេកអរយ៉ាងខ្លាំងដោយបានឃើញអស់លោកសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺទាំងអស់ចុះសហការគ្នាបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខាងលើនេះ។

NKD-36x6_outline

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបន្តឲ្យដឹងទៀតថា ចំពោះជនសង្ស័យទាំង១២នាក់ត្រូវប្រគល់ទៅឲ្យជំនាញស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ចែងដើម្បីស្វែងជនពាក់ព័ន្ធ និងជនមិនពាក់ព័ន្ធ ក្នុងករណីសង្ស័យជាច្រើនករណីដោយជនសង្ស័យមួយចំនួនដែលគេចខ្លួនលោកបានបញ្ជាឲ្យស្រាវជ្រាវបន្តដើម្បីចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕ សេនា សក្តិ