ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឆ្មក់ចុះបង្ក្រាបទីតាំង​​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​​ប្រើប្រាស់​ថ្នាំ​ញៀនឃាត់ខ្លួនប្រុស-ស្រី៦នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាបទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់។

ករណីចុះបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ៣៧១ ជិតគ្លីនិកសួគ៌ា​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសជំទង់ៗនាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះល្វែង ដែលជាទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ យ៉ាង​សប្បាយ​ ​ដោយមាន​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ ហើយ​កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលទីតាំងនេះ ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៦នាក់ (មាននារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តតែម្តង។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំងនោះ ឡើងលើរថយន្តរួចបើកចេញពីកន្លែងកើតហេតុ​បាត់អស់​ បន្សល់​ទុកតែទូហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងនោះប៉ុណ្ណោះ ៕ ជ្រោយពេជ្រ