ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតចំនួន ៤ទីតាំងនិងឃាត់ខ្លួនមនុស្សប្រុសស្រី ៩នាក់

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបងសហការជាមួយកម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបទី តាំងកត់កន្ទុយលេខឆ្នោតចំនួន ៤ទីតាំង និង ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៩នាក់ ព្រមទាំងដកហូត វត្ថុតាងមួយចំនួនធំបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតាមផ្លូវច្បាប់ ។
ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតចំនួន៤ទីតាំងខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១៥,៣០នាទីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៦។
លោកប៉ាង  ហៀង អធិការក្រុងបាត់ដំបងបានឲ្យដឹងថា៖
ទីតាំងទី១នៅចំណុចខាងលិចផ្សារលើស្ថិតក្នុងភូមិកម្មករ  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងម្ចាស់ឈ្មោះជុំ  ស៊ៀ ភេទប្រុសអាយុ៤៧ឆ្នាំ  និង ប្រពន្ធឈ្មោះលាង  សុវណ្ឌីអាយុ ៤០ឆ្នាំ ទាំងពីរនាក់រស់នៅភូមិព្រែកមហាទេព  សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង។
ទីតាំង ទី២នៅចំណុចខាងមុខក្លិបជ័យ  ជំនះស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ម្ចាស់ឈ្មោះសៀង  វាន់ទីន ភេទស្រីអាយុ៣៥ឆ្នាំ រស់នៅភូមិកម្មករ  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ទីតាំងទី៣នៅចំណុច ក្បែរផ្ទះសំណាក់៧៧៧ ស្ថិតក្នុងភូមិកម្មករ  សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង  ម្ចាស់ឈ្មោះឈុន លី  ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកម្មករ  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ទីតាំងទី៤នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង  ម្ចាស់ឈ្មោះខៀវ  រដ្ឋាភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិទួលតាឯក  សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង។
នាក់ចាក់ចំនួន ៤នាក់ទី១ ឈ្មោះព្រែក  ល័ក្ខ ភេទស្រីអាយុ៣៨ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង។
ទី២ឈ្មោះម៉ន  សុវិចិត្រ ភេទប្រុសអាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក  សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង។
ទី៣ឈ្មោះឆែម  សុវណ្ណឌី ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិវត្តគរ  សង្កាត់វត្តគរ  ក្រុងបាត់
ដំបង។
ទី៤ ឈ្មោះវិញ  សាលឿត  ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិច្រាបវាល  ឃុំអន្លង់វិល  ស្រុកសង្កែ  ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ម៉ាស៊ីនហ្វាក់ ចំនួន៥គ្រឿង     ម៉ាស៊ីនកូពី ចំនួន១គ្រឿង   អេក្រង់អិលស៊ីឌីចំនួន១គ្រឿង  និងសម្ភារៈកត់កន្ទុយលេខឆ្នោតមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យអ្នកកត់កន្ទុយលេខឆ្នោតនិងអ្នកទិញទាំង៩នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញអធិការក្រុងបាត់ដំបងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតាមផ្លូវច្បាប់៕ ដោយ សុខ ខេមរា

IMG_3511

IMG_3512

IMG_3515

 

IMG_3517