ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជួនជនសង្ស័យ១១នាក់ទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យចំនួន១១នាក់ត្រូវសមត្ថកិច្ចបញ្ជួនទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នាបន្ទាប់ពីបញ្ចប់ការសាកសួ ។

ការបញ្ជួននេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលបញ្ជួនទៅតុលាការនៅព្រឹកនេះ ក្រោយពីកម្លាំងបានឃាត់ខ្លួនជាបន្តបន្ទាប់ហើយត្រូវបានបញ្ចប់និតិវិធីរួចរាល់ ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ក្នុងនោះមាន៣ករណីផ្សេងគ្នាក្នុងនោះមានករណីប្រើប្រាស់គ្រឿងញៀន១ករណី អំពើលួចទ្រព្យសម្បត្តិ១ករណី អំពើហិង្សា១ករណី សរុបស្មើរ៣ករណី មានមនុស្ស១១នាក់ ។

ក្នុងនោះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការណ៍នឹងផ្តាល់ដំណឹងមកកម្លាំងសមត្ថកិច្ចផងបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឫចែកចាយនូវសាធាតុញៀននិងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបទាន់ពេលវេលា៕ តុង សីហា