ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សមត្ថកិច្ចបើកយុទ្ធនាការបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ១២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុទ្ធនាការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹងនាំប្រតិបត្តិការនេះ យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន សរុបមនុស្ស១២នាក់ រថយន្ដ១គ្រឿង និងថ្នាំញៀន១៨ កញ្ចប់ ការបង្រ្កាបនេះ ត្រូវបានធ្វើឡើងនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក អ៊ិត សុធា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ ក្រោមការដឹកនាំបញ្ជារបស់លោក ដោយ សហការជាមួយ ការិយាល័យប្រឆាំងការជួញដូរនិងចែកចាយគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ សកម្មភាពចុះបង្រ្កាប គឺបានចាប់ ផ្តើមតាំងតែ ពីថ្ងៃ ចាប់បានមុខសញ្ញា ១១នាក់ រហូតបន្តឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង ៩.២០នាទីយប់ រួមទាំងរថយន្ត ហាយឡែនឌ័រ មួយគ្រឿង ដែលក្រុមជនសង្ស័យ ប្រើប្រាស់ ជាមធ្យោបាយចែកចាយ គ្រឿងញៀនក្នុងខេត្តកំពង់ធំ។

លោកបានបន្ដថា មុនពេលឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ដែលជា មុខសញ្ញាសំខាន់ក្នុងការធ្វើសកម្មភាព ចែកចាយនិងជួញដូរគ្រឿងញៀន នៅក្នុងក្រុង ស្ទឹងសែន គឺជាយកចិត្តទុកដាក់ ក្នុងការវស្រាវជ្រាវ ស៊ើបអង្កេត សកម្មភាពរបស់ជនសង្ស័យ ទើបឈានដល់ ការឃាត់ខ្លួនជនសង្ស័យទាំង ១២នាក់ និងគ្រឿងញៀន ១៨ កញ្ចប់ ក្នុងហេតុការណ៍ ឃាត់រថយន្ត ហាយឡេនឌឺ ជារបស់ជនសង្ស័យ គឺត្រូវបានប្រើប្រាស់រថយន្ត ចំនួន៥គ្រឿង ដោយបានកំណត់មុខសញ្ញាច្បាស់លាស់ ក៏បានបញ្ជារ ឲ្យកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់បាន ជនសង្ស័យបានសម្រេច ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានកោតសរសើរ ចំពោះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានលះបង់កម្លាំងចិត្តកម្លាំងកាយ ដើម្បីបំរើផលប្រយោជន៍ដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ធំ ទទួលបាននូវភាពកក់ក្តៅ និងសុវត្ថិភាព ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើស ដ៏ទៃត្រូវបានថយចុះ គួរឲ្យកត់សម្គាល់ និងសម្រេចជោគជ័យ ដែលជាការឆ្លើយតបទៅនឹង អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៦នេះ គឺបម្រើប្រជាជន ដោយស្មោះ អស់ពីចិត្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖