ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតចុះរៀបចំសណ្ដាប់ធ្នាប់ បែរជាអាជីវករលក់ទុរ៉េន លក់តាមបណ្ដោយផ្លូវ ព្រះសីហនុមិនស្តាប់ការណែនាំរបស់អាជ្ញាធរឡើយ

ភ្នំពេញ៖ សេចក្តីណែនាំថ្មីៗនេះសាលារឆជធានីភ្នំពេញ បានអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក និង សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ មិនឲ្យលក់នៅលើចិញ្ចើមផ្លូវ និង ផ្លូវសាធារណៈ ក្នុងមូលដ្ឋាន តែបែរជាអាជីករលក់ទុរ៉េន នៅតាមបណ្ដោយផ្លូវខាងលើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និង សមត្ថកិច្ចឡើយ។

បើតាមសម្តីលោក ប៉ាត សំណាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត បានឲ្យដឹងថា គាត់មិនមែន មិនឲ្យពួគាត់លក់នោះទេ ប៉ុន្តែពួកគាត់នៅតែលក់នៅចំណុចស្តុប តាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវព្រះសីហនុ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ ហើយលោក ក៏បានចុះណែនាំដល់អាជីវករលក់ទុរ៉េន ខាងលើជាច្រើនលើកច្រើនសារមកហើយ ដោយស្នើសុំឲ្យបងប្អូនអាជីវករ ផ្លាស់ប្តូរទីតាំងទៅលក់ឲ្យឆ្ងាយពីស្តុបបន្តិចទៅ ដើម្បីងាយស្រួល ប្រជាពលរដ្ន ជិះម៉ូតូ ឬជិះរថយន្តមកទិញទុរ៉េន ងាយស្រួលចតយានយន្ត កុំឲ្យកក់ស្ទះចរាចរណ៍ផងដែរ ប៉ុន្តែអាជីវករ មិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរ សមត្ថកិច្ចនោះទេ បែរជានាំគ្នាផ្ទុះកាតវ៉ាទៅវិញ ហើយបានលើកឡើងថា ពួកគាត់ទើបតែមកលក់ជាថ្ងៃដំបូង ប៉ុន្តែនៅពេលដែលមកលក់ ក៏មានសមត្ថកិច្ចចុះមកចាប់តែម្តង ៕ ស រស្មី

NKD-36x6_outline