ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សមត្ថកិច្ចហៅប្រធានផ្សារនិងសន្តិសុខផ្សារសាមគ្គីទាំងអស់ទៅសួរនាំ ក្រោយ​ចោរ​គាស់​តូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​នអស់ជាង៥០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងមាស និង​ផ្លា​ក​ទី​ន បើកគិតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ ត្រូវក្រុមចោរនាំគ្នាគាស់យកទៅបាត់ដោយសុវត្ថិភាព នៅតូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​ន​ដែល​មាន​យីហោ «ហាង​មាស​ផ្លា​ក​ទី​ន »នៅ​ផ្សារ​សាមគ្គី លុះព្រឹកឡើងពេលម្ចាស់ទៅបើកទ្វារលក់ដូរទើបបង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅចំណុច​តូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​ន​ដែល​មាន​យីហោ «ហាង​មាស​ផ្លា​ក​ទី​ន » មាន​លក់​គ្រឿង​អ​ល​ង្ក័​ការ​គ្រប់​ប្រភេទ ដែល​តូប​លេខ​៥១AB (​តង់​៣AB) ស្ថិត​នៅ​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់​ហាង​ឈ្មោះ ជា ធឿ​ន ភេទប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នកលក់​មាស និង​ផ្លា​ក​ទី​ន ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះជា ធឿ​ន បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលា​ម៉ោង​៨​ព្រឹក រូបគាត់​បាន​មក​បើក​តូប​របស់​ខ្លួន ដើម្បីលក់ដូរដូចសពដង ស្រាប់តែ​​ប្រុង​ចាក់សោ​ទ្វារតូបឃើញគ្មានសោ ក៏បើកទ្វារមើល​បាត់​គ្រឿងមាស និង​ផ្លា​ក​ទី​ន អស់រលឹងទៅហើយនិងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច​បានចុះស្រាវជ្រាវ និង​ធ្វើការ​ស៊ើបអង្កេត​ភ្លាមៗព្រោះទីតាំង​ផ្សារ​សាមគ្គី​ខាងលើ​នេះ​ក៏​មាន​សន្តិសុខយាម​ការពារ​រាល់ថ្ងៃ ហេតុអ្វីក៏មានករណីនេះកើតឡើង ហើយជនរងគ្រោះបានបញ្ជាក់ថា គ្រឿងមាស និង​ផ្លា​ក​ទី​ន ដែលត្រូវក្រុមចោរគាស់យកទៅបាត់ដោយសុវត្ថិភាពនោះ បើកគិតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារអាមេរិក ។

ដោយឡែកមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីគាស់តូបលក់គ្រឿងមាសខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចចុះទៅត្រួតពិនិត្យមើលជាក់ស្តែងឃើញថា មានស្នាមគាស់ខាងក្រោយតូប ប៉ុន្តែនៅទ្វារខាងមុខពុំឃើញមានកាច់សោរទ្វារនោះទេ ហើយក្រុមជនសង្ស័យបានប្រមូលយកតែគ្រឿងមាសនិងផ្លាកទីន ចំណែកគ្រឿងត្បូងចំនួននៅដដែល ហើយចំនួនទឹកប្រាក់មិនទាន់ដឹងថាអស់ប៉ុន្មាននោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវស្នាមក្រយៅដៃជនសង្ស័យទាំងអស់នោះ ដើម្បីកំណាត់មុខសញ្ញាតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមកនៅ​ក្នុង​ផ្សារ​សាមគ្គី​នេះ ត្រូវបាន​​បំពាក់​កា​មេ​រ៉ាសុវត្ថិភាព​ពេញ​ផ្សារផងដែរ តែបច្ចុប្បន្ននេះ​ប្រធានផ្សារដែលទើបនិងចូលមកកាន់ដំណែងថ្មី​ បាន​មិន​មាន​បើកភ្លើង​បំភ្លឺ​នោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានហៅលោកប្រធានផ្សារ និងក្រុមសន្តិសុខដែលប្រចាំការយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញាផងដែរ ហើយក្រុមសន្តិសុខបានប្រាប់សមត្ថកិច្ចថាពួកគាត់យាមតែខាងក្នុងទេ ចំណែកខាងក្រៅគឺមិនទទួលខុសត្រូវឡើយ ៕ស តារា


ចែករំលែក៖