ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច៖ បុរស​ជនជាតិ​ចិន​ម្នាក់ធ្វើអត្តឃាតដោយលោតពីលើសណ្ឋាគារយ៉ា​ចឺ​ក​ពាណិជ្ជ

ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨ នៅ​ក្បែរ​សណ្ឋាគារ យ៉ា​ចឺ​ក ពាណិជ្ជ ស្ថិត​ក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ចបានថ្លែងថា សាកសព​ឈ្មោះ LIN JIARONG ភេទ ប្រុស អាយុ៣៤ ឆ្នាំ​សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E90053683 សុពលភាព​ថ្ងៃទី 13-03-2027 មាន​ទិដ្ឋាការ​លេខ EI 01164338 សុពលភាព​ថ្ងៃទី 17-05-2018 ។
​​
ករណីនេះលោកវរៈសេនីយ៍ឯក សា រ៉ាត់ វិជ្ជា ជាប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត បានប្រាប់ឲ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យកោសល្យវិច្ចយ័រួចបានឲ្យដឹងថា ជាករណីអត្តឃាត ដោយលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារយ៉ាចឺកពាណិជ្ជ។

NKD-36x6_outline

បច្ចុប្បនសពត្រូវបានយកមករក្សាទុកនៅក្នុងសាលមន្ទីរពេទ្យបង្អែកខេត្ត៕ ឆ្លាម សមុទ្រ