ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច២ខេត្ត សហការតាមចាប់បុរសម្នាក់ និងឆែកឆេរលំនៅឋានរកឃើញគ្រឿងញៀន ឈើ និងសម្ភារ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងចម្រុះបានឃាត់ខ្លួន រួមទាំងវត្ថតាង គ្រឿងញៀន ឈើ និងសម្ភារ ខណៈកំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងប្រមាណជិត ២០នាក់តាមប្រផាប់ចាប់ប្រភីង ហើយក៏បានមកសហការជាមួយកម្លាំងចំរុះខេត្តពោធិ៍សាត់ ព្រមទាំងបានសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ក៏ឡោមព័ទ្ធ និងឆែកឆេរលំនៅឋានមួយកន្លែងនៅក្រុងពោធិ៍សាត់ ។

ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ហួយ រិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក អ៊ុន ហូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនសង្ស័យឈ្មោះ សាង មន្នីរតន៍ ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈដែលខ្លួនបានមកនៅ(ចំណុចភូមិ-សង្កាត់កើតហេតុ)។

លោក អនុសេនីយ៍ឯកបន្តថា ក្នុងនោះកម្លាំងរុករកឃើញនូវត្ថុតាងរួមមាន ប្រាក់ខែ្មរចំនួន ៥១៨.៥៥០០រៀល ប្រាក់បាតចំនួន ៣១០បាត ប្រាក់ដូល្លារចំនួន ៤០$ ទូរស័ព្ទដៃចំនួន ០៥គ្រឿង ស្លាកលេខរថយន្តចំនួន ០៤បន្ទះ ស្លាកលេខម៉ូតូចំនួន ០១បន្ទះ ម៉ាសុីនសម្រាប់ផ្ទុកទិន្នន័យកាមេរាសុវត្ថិភាពចំនួន ០១គ្រឿង ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ធំ ស្មើរនឹងចំនួន ៤៤,៣៨ក្រាម ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ស្លាបព្រាចំនួន ០២ ដែកកេះចំនួន ០៣ ថងផ្លាស្ទិកមួយចំនួន និងឈើចំរុះមួយចំនួនផងដែរ ហើយកិច្ចការប្រតិបត្តិការខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានតាមប្រមាញ់ អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយ ដោយលេចធ្លាយតំរុយនៅទីនេះ(កន្លែងកើតហេតុ) ទើបបន្តកិច្ចសហការគ្នាដើម្បីអនុវត្តន៍បែបនេះតែម្តង។

NKD-36x6_outline

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបន្តទៀតថា ចំពោះវត្ថុតាងឈើចំរុះ កម្លាំងបានប្រគល់ឲ្យមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់ ដើម្បីចូលរួមវាស់វែងជាក់ស្ដែងទាំងអស់គ្នា និងរក្សាទុកបន្តតាមនីតិវិធី ចំណែកជនសង្ស័យ និងវត្តុតាងនៅសល់បានប្រគល់ទៅកងកម្លាំងកងរាជអាវុធហត្ថខេត្តដំបងចាត់ចែងបន្ត៕ ប៉ឹម ពិន

d r

ew (1) ew (2) ew (3) ew (4) ew (5)