ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឆ្មក់​ចាប់​ ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំ​ញៀន​ ១១​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ដែល​ជា​ មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​ថ្នាំ​ញៀន​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ សែន​សុខ​ឆ្មក់​ចាប់​បាន​កាលពី​វេលា​ ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​១៩២៨​ ក្រុម​ទី​៥​ ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ មានឈ្មោះ​ សុខ​ សុ​ធន​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​ សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​បាយាប​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ក្នុង​នោះ​សម្ភារ​ ដកហូត​រួម​មាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ១០​កញ្ចប់​តូច​ និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ ១​ចំណិត​ និង​១​កញ្ចប់​ធំ​ និង​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1AC-8885​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​ មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ ពលរដ្ឋ​ថា​ មាន​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ ភាព​ចែកចាយ​និង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ ចំណុច​ខាងលើ​ ហើយ​ខណៈនោះ​កម្លាំង​ក៏​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ក៏​ឃើញ​ សកម្មភាព​ជនសង្ស័យ​កំពុង​ចែកចាយ​ ប្រាកដ​មែន​ កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់​ ខ្លួន​និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ដូច​ជា​ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​១០​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ​ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បញ្ជូន​ មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​សួរនាំ​ ។​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ មិថុនា​ ឆ្នាំ​២០១៥​ ដោយ​មាន​កម្លាំង​ដឹក​ នាំ​ពី​លោក​ម៉ក់​ ហុង​ អធិការ​នគរបាល​ ខណ្ឌ​សែន​សុខ​ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ ឆែកឆេរ​នៅផ្ទះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ចំណុច​ក្រុម​៦​ ផ្លូវលំ​ ភូមិ​បាយាប​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ដោយ​ក្នុង​នោះ​ មាន​លោក​ក្រឡាបញ្ជី​ចូលរួម​ផង​ដែរ​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ប្រតិបត្ដិការ​ចុះ​ឆែកឆេរ​ លំនៅ​ឋាន​ខាងលើ​ គឺ​ពុំ​មាន​ឃើញ​វត្ថុ​ តាង​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ ។​ នៅ​ ក្នុង​នោះ​ដែរ​ គេ​ឃើញ​មាន​វត្ដមាន​លោក​ លី​ សា​វេ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​សែន​សុខ​ និង​លោក​ ម៉ូ​វ​ ម៉ា​និ​ត​ អភិបាលរង​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ទៅ​ ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​មើល​ សកម្មភាព​ឆែកឆេរ​លំនៅ​ឋាន​របស់​ជន​ សង្ស័យ​នោះ​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​ចាត់ការ​តាម​ច្បាប់​ ៕ តុង​ សីហា​

Tong-siha

Tong-siha-(1)

Tong-siha-(2)

Tong-siha003-(2)

Tong-siha003

Tong-siha003-(1)