ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ចុះ​ឆែក​អាវុធ​ជាតិ​ផ្ទុះ​ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​

ខេត្តកំពង់ឆ្នាំង​ ៖​ ក្រុម​អ្នក​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោងជាង​៩​យប់​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវបំបែក​សាលា​លោកតា​បារាំង​ ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​ ខេត្តកំពង់ឆ្នាំង​។​

ជន​ង​សង្ស័យ​ ១.​ឈ្មោះ​ទុំ​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៣៤​ រស់នៅ​ភូម​ត្រពាំង​បី​ ២.​ឈ្មោះ​ ឈួ​ន​ សុភា​ស់​ ប្រុស​អាយុ​២០​ ៣.​ឈ្មោះ​សុខ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​១៧​ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំង​ចិ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញឿ​ន​ម៉ា​ទឹកកក​ ៣​កញ្ចប់​ធំ​ និង​១​កញ្ចប់​តូច​ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ និង​ ដកហូត​វត្ថុ​តាង​មាន​ទូរស័ព្ទ​២​គ្រឿង​ ម៉ូតូ​១​គ្រឿង​ និង​ លុយ​ ១៣២​ដូ​ល្លារ​ផង​ដែរ​ ។​

នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​ចម្រុះ​ ខេត្តកំពង់ឆ្នាំង​ បាន​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ ក្នុង​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​មក​វ៉ា​ក់​ជាមួយ​សមត្ថកិច្ច​ដែល​កំពុង​ឆែកឆេរ​ ។​ នៅ​ពេល​ឃើញ​សមត្ថកិច្ច​ដូចនេះ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ត្រឡប់​បក​ក្រោយ​ ទើប​មានការ​សង្ស័យ​ សមត្ថកិច្ច​បាន​ស្ទាក់​ ចាប់​ឲ្យ​ឈប់​ដើម្បី​សួរនាំ​ ឆែកឆេរ​ រក​ឃើញ​វត្ថុ​តាង​ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ក្នុង​កញ្ចប់​បារី​ ។​

នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ ចន្ថា

10291687_1407679856225914_9173158969168888510_n
11108185_1407679969559236_1195026971658094562_n
​ ​