ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​ផ្ទះ​លក់​គ្រឿង​ភេសជ្ជៈ​ បង្កប់​ស្រា​ក្លែងក្លាយ​

​ខេត្ដកណ្ដាល​ ៖​ ផ្ទះ​លក់​ភេសជ្ជៈ​បោះ​ដុំ​និង​រាយ​មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពីមុខ​ ផ្សារ​គគីរ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ រក​ឃើញ​ស្រា​ក្លែងក្លាយ​ជិត​១០​កេះ​ រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​។​

ករណី​ចុះ​ឆែកឆេរ​ផ្ទះ​លក់​ភេសជ្ជៈ​ នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅផ្ទះ​លេខ​៣៤៤​ ផ្លូវជាតិ​ លេខ​១​ ភូមិ​-​ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ដែល​បើក​លក់​ភេសជ្ជៈ​ បោះ​ដុំ​និង​រាយ​យីហោ​កា​ណា​ល់​វី​តា​មាន​ ម្ចាស់ផ្ទះ​ឈ្មោះ​ អៀង​ អាណា​ល់​ ត្រូវជា​ប្ដី​ អាយុ​៤០​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ឈឹ​ម​ សា​រ៉ាត់​ អាយុ​៣៥​ឆ្នាំ​ ។​

ក្នុង​ការ​ចុះ​ឆែកឆេរ​នេះ​គឺ​អនុវត្ដ​ទៅ​ តាម​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅ​ឋាន​ រក​វត្ថុ​តាង​ចុះ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ លេខ​០៣៩​ ចេញ​ដោយ​លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ប្រធាន​សាលាដំបូង​ខេត្ដ​ កណ្ដាល​ ។​ បន្ទាប់​ពី​ប្រធាន​សាលាដំបូង​ ចេញ​ដីកា​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ លោក​សំ​ម​ ឫ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ដ​ លោក​វរសេនីយ៍​ ទោ​ សេង​ គឹ​ម​ឃ​ន​ នាយការិយាល័យ​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដកណ្ដាល​ ដោយ​មាន​ ការ​ចូលរួម​ពី​អាជ្ញាធរ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​ផង​ដែរ​ ។​

​ក្នុង​ការ​ចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​ រក​ឃើញ​ស្រា​ក្លែងក្លាយ​ប្រភេទ​ ជីវ៉ា​ក់​ រី​ហ្គេ​ល​១៨​ឆ្នាំ​ ចំនួន​៤៧​ដប​,​ ចូ​នី​វើ​ឃឺ​ ខ្មៅ​២៣​ដប​,​ ក្រហម​៤​ដប​ សរុប​ទាំង​ អស់​ចំនួន​៧៦​ដប​ ។​

​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែក​ ឆេរ​បាន​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​និង​ក្រុម​គ្រួសារ​ ដែល​ប្រកប​របរ​លក់​ភេសជ្ជៈ​មានការ​ ខឹងសម្បា​យ៉ាង​ខ្លាំង​ ដោយ​ប្រើ​ពាក្យ​សម្ដី​ តបត​ទៅ​លើ​សមត្ថកិច្ច​ដោយ​លើក​ឡើង​ ថា​ អ្នកលក់​គឺ​ដឹ​តែ​ពី​កុម្ម​ង់​សម្ភារ​ពី​ ពាណិជ្ជករ​ ដើម្បី​ដាក់​លក់​បន្ដ​ ហើយ​មិន​ ដឹង​ថា​ ផលិត​ណា​សុទ្ធ​ ផលិតផល​ណា​ ក្លែងក្លាយ​នោះ​ទេ​ ។​ ដូច្នេះ​គួរតែ​ម្ចាស់​ ក្រុមហ៊ុន​លក់​ផលិតផល​ដូច​ជា​ស្រា​ជា​ ដើម​ត្រូវ​តែ​ចុះ​មក​ណែនាំ​ដល់​អ្នក​ទទួល​ ទិ​ិ​ញយ​ក​ទៅ​លក់​បន្ដ​ប្រាប់​អំពី​ផលិតផល​ សុទ្ធ​របស់​ខ្លួន​មាន​លក្ខណៈ​ខុស​ពី​ផលិត​ ផល​ក្លែងក្លាយ​ត្រង់​ចំណុច​ខុស​គ្នា​ផលិត​ ផល​ទាំង​២​នេះ​មិន​គួរ​ណា​ខាង​ក្រុមហ៊ុន​ចុះ​ចាប់​អ្នកទិញ​យក​មក​លក់​នោះ​ទេ​ដែល​ទ​ង្វើ​បែប​នេះ​ធ្វើ​ឱ្យ​អ្នកទិញ​ផលិត​ ផល​យក​មក​លក់​បន្ដ​មានការ​ខ្លាចរអា​ គ្រប់ៗ​គ្នា​ ។​

ទោះជា​មានការ​រា​រាង​ពី​សមត្ថកិច្ច​ ក៏​ដោយ​ផលិតផល​ដែល​សមត្ថកិច្ច​អះ​ អាង​ថា​ រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​ ក្រុមហ៊ុន​ដើម​ និង​ជា​ផលិតផល​ក្លែងក្លាយ​ នោះ​ត្រូវ​បាន​ដកហូត​បញ្ជូន​មក​កា​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ គឹ​ម​ឃ​ន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដកណ្ដាល​បានឱ្យ​ដឹង​ថា​ ការ​ចុះ​ មក​ឆែកឆេរ​នេះ​គឺ​អនុវត្ដ​តាម​ដីកា​ បង្គាប់​ឱ្យ​ឆែកឆេរ​លំនៅ​ឋាន​ចេញ​ដោយ​ លោក​ប្រធាន​សាលាដំបូង​ខេត្ដ​ហើយ​ ដឹកនាំ​កម្លាំង​ដោយ​ព្រះរាជអាជ្ញា​រង​អម​ សលា​ដំបូង​ខេត្ដ​គឺ​អនុវត្ដ​ទៅ​តាម​បណ្ដឹង​ របស់​ក្រុមហ៊ុន​ដើម​ពាក់ព័ន្ធ​ទៅ​នឹង​ រំលោភ​លើ​កម្មសិទ្ធិ​បញ្ជា​ ។​ ក្នុង​ការ​ ឆែកឆេរ​នេះ​សមត្ថកិច្ច​ចម្រុះ​រក​ឃើញ​ ស្រា​ក្លែងក្លាយ​៧៦​ដប​ ដោយឡែក​ម្ចាស់​ ផ្ទះ​ត្រូវ​ហៅ​យក​មក​សាកសួរ​ដើម្បី​ធ្វើ​ របាយការណ៍​រក​ជន​ដែល​យក​ផលិតផល​ ស្រា​ក្លែងក្លាយ​មក​លក់​ ។​

លោកនាយ​ការិយាល័យ​បន្ដ​ថា​ ពេល​ នេះ​ក្រុមការងារ​កំពុង​ត្រួតពិនិត្យ​ទៅ​លើ​ ឯកសារ​ដែល​មាន​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ របស់​ម្ចាស់ផ្ទះ​ ហើយ​ម្ចាស់​ក៏​បាន​ចូល​ រួម​សហការ​ជាមួយ​សមត្ថកិច្ច​ដែល​ក្នុង​ ការ​វែកមុខ​ជន​ដែល​លក់​ដឹក​ផលិតផល​ ក្លែងក្លាយ​យក​មក​លក់​បន្ដ​ចំពោះ​ចំណាត់​ ការ​យ៉ាងណា​នោះ​ស្ថាប័ន​តុលាការ​នឹង​ ចាត់ការ​បន្ដ​ ។​ ដោយឡែក​សមត្ថកិច្ច​ គ្រាន់តែ​ធ្វើ​កំណាត់​ហេតុ​សាកសួរ​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ​ ។​
​ការ​ចុះ​ឆែកឆេរ​នេះ​ភាគី​ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​មាន​ចេតនា​ធ្វើបាប​អាជីវករ​ដែល​ទិញ​យក​មក​លក់​ ៕

20150116_112446

20150116_112454

ចុចអាន៖ លាក់​ថ្នាំ​ញៀន​ក្នុង​កមាន់​ស្ងោរ​ ពេល​ចូល​សួរ​អ្នកទោស​ក្នុង​ពន្ធនាគារ​ តែគេចមិនផុតពីឆ្មាំគុក