ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ចាប់​អ្នក​ជួញដូរ​ និង​ អ្នក​ប្រើប្រាស់​​គ្រឿងញៀន​៤​នាក់​ នៅ​ស្រុក​បរិបូរណ៍​

ចែករំលែក៖

​ ​ខេត្តកំពង់ឆ្នាំង​ ៖​ ក្រុម​ជួញដូរ​គ្រឿងញៀន​ ដ៏​សកម្ម​ប្រចាំ​នៅ​ស្រុក​បរិបូរណ៍​ ត្រូវ​ បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ឆ្នាំង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បរិបូរណ៍​ ព័ទ្ធ​ចាប់​បាន​ចំនួន​៤​នាក់​ ក្នុង​ពេល​ដែល​ ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជួញដូរ​ នៅ​នឹង​ផ្ទះ​ កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​កែ​ឡា​ត​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ។​

​ ​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​នេះ​ ១.​ឈ្មោះ​ គឹ​ម​ ផេង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ២.​ឈ្មោះ​ ស​ ណា​រឿ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ៣.​ឈ្មោះ​ ធន់​ គៀ​សាន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ និង​ទី​៤.​ឈ្មោះ​ សយ​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ រស់នៅ​ក្នុង​ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ។​

​ ​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ ក្នុង​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​ លំនៅ​ឋាន​ជនសង្ស័យ​ រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​មាន​ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​គ្រាប់​ ចំនួន​៦៧​គ្រាប់​ ទូរស័ព្ទ​ចំនួន​១២​គ្រឿង​ ម៉ាស៊ីន​ថត​១​គ្រឿង​ កាំបិត​១​ សម្លៀក​បំពាក់​យោធា​ ម៉ូតូ​ចំនួន​៤​គ្រឿង​ ។​

​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ក្រុម​ទាំងនេះ​ គឺជា​មុខសញ្ញា​ដ៏​សកម្ម​ក្នុង​ការ​ជួញដូរ​ គ្រឿងញៀន​ នៅ​ក្នុងស្រុក​បរិបូរណ៍​ ដែល​សមត្ថកិច្ច​បាន​តាមដាន​និង​ស្រាវជ្រាវ​ជា​យូរ​ ណាស់​មក​ហើយ​ ។​ នៅ​មុន​ពេល​ចាប់ខ្លួន​នា​ពេល​នេះ​ កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច​ បាន​រាយការណ៍​ស្តី​ពី​សកម្មភាព​របស់​ជនសង្ស័យ​ ដែល​បាន​ណាត់ជួប​គ្នា​នៅផ្ទះ​ សយ​ បូ​រិ​ន​ ដើម្បី​ធ្វើ​សកម្មភាព​ជួញដូរ​និង​ចែកចាយ​បន្ត​ទៀត​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ សមត្ថ​ កិច្ច​នគរបាល​ខេត្ត​និង​ស្រុក​បាន​សហការ​គ្នា​ធ្វើការ​ព័ទ្ធ​ចាប់​បាន​តែ​ម្តង​ ។​

​ ​នៅ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​សាកសួរ​យក​ចម្លើយ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់​បន្ត​តាម​នីតិវិធី​ ៕​ ច​ន្ថា​

Chantha003-(5)

Chantha003

Chantha003-(1)

Chantha003-(2)

Chantha003-(3)

Chantha003-(4)


ចែករំលែក៖