ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​យុវជន​ជាង​៥០​នាក់​ញៀន​ជក់​ស៊ី​ហ្សា​ក្នុង​ក្លិប​“​សាហា​រ៉ា​”

​ភ្នំពេញ​ ៖​ ក្រុម​យុវជន​ប្រមាណ​ជាង​ ៥០​នាក់​ ដែល​កំពុង​វក់​ឈ្លក់​វង្វេង​ញៀន​ នឹង​ការ​ជក់​ស៊ី​ហ្សា​ គេច​ពី​ក្រសែភ្នែក​ឪពុក​ ម្ដាយ​ អាណាព្យាបាល​ ប្រមូលផ្ដុំ​គ្នា​នៅ​ ក្នុង​ក្លិប​នា​ពេល​រាត្រី​ ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ក្រសួង​មហា​ ផ្ទៃ​បង្ក្រាប​ឃាត់​យក​ទៅ​អប់រំ​ ។​

​ហេតុការណ៍​ខាងលើ​នេះ​ បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ ក្លិប​សាហា​រ៉ា​ ស្ថិត​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង​ ខាងក្រោយ​ស្ថានទូត​អូស្ដ្រាលី​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ យុវជន​ជាង​៥០​រូប​ ក្នុង​នោះ​មាន​យុវតី​ ចំនួន​១១​នាក់​ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ជក់​ ស៊ី​ហ្សា​យ៉ាង​សប្បាយ​ភ្លើតភ្លើន​ក្នុង​ក្លិប​ ខាងលើ​ ដោយ​បទល្មើស​ជាក់ស្ដែង​ ។​ ព្រមទាំង​ដកហូត​បាន​កំណាត់​ជក់​ចំនួន​ ១​គីឡូក្រាម​,​ បំពង់​សម្រាប់​ជក់​២០​ ចំណែក​,​ ម៉ូតូ​ចំនួន​២៩​គ្រឿង​ រួម​ទាំង​ សម្ភារ​មួយ​ចំនួន​ទៀត​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រុម​យុវជន​ ទាំងនេះ​ ភាគច្រើន​មាន​វ័យក្មេងៗ​ជា​កូន​ អ្នកមាន​លុយ​ ហើយ​ពួក​គេ​កំពុង​តែ​ដើរ​ ទៅ​រក​ផ្លូវខុស​ ប៉ះពាល់​អនាគត​ដ៏​ធ្ងន់ធ្ងរ​ ប្រសិនបើ​មិន​មាន​វិធានការ​បង្ក្រាប​ទប់​ ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​ ។​

​គួរ​រំលឹក​ថា​ ក្លិប​កម្សាន្ដ​ សាហា​រ៉ា​ គឺ​ ជាទី​តាំង​ប្រមូលផ្ដុំ​ក្រុម​ក្មេង​យុវវ័យ​ចាប់​ ពី​អាយុ​១៤​ឆ្នាំ​ ដល់​១៨​ឬ​២០​ឆ្នាំ​ ទាំងប្រុស​ ទាំងស្រី​ យ៉ាង​ពពាក់ពពូន​ ចូល​មក​រាំ​ លេង​ និង​ជក់​ស៊ី​ហ្សា​ល្មើសច្បាប់​កើត​មាន​ ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​សមត្ថកិច្ច​ ជា​ ពិសេស​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ចំការមន​ ហាក់ដូចជា​ពុំ​បាន​ចាប់អារម្មណ៍​ មាន​វិធានការ​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​បាន​ នៅឡើយ​ទេ​ ទើប​នៅ​យប់​ថ្ងៃ​ទី​២៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ ក្រុម​សមត្ថកិច្ច​នគរ​ បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​ ផ្ទៃ​ឆ្មក់​បង្ក្រាប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្នុង​ បទល្មើស​ជក់​ស៊ី​ហ្សា​ជាក់ស្ដែង​ប្រមាណ​ ជាង​៥០​នាក់​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​លើក​ឡើង​ថា​ យុវជន​ គឺជា​ទំញំង​ស្នង​ឫស្សី​ ចុះបើ​ពួក​គេ​កំពុង​ រង​នូវ​សង្គម​អូស​ទាញ​ឱ្យ​ញៀន​នឹង​ល្បែង​ ថ្នាំ​ញៀន​ តើ​អនាគត​នឹង​ទៅ​ជា​យ៉ាងណា​?​ បើ​ទោះជា​ពួក​គេ​មាន​ចេតនា​ក្បត់​ទំនុក​ ចិត្ដ​ឪពុក​ម្ដាយ​ អាណាព្យាបាល​ និង​ភ្លេច​ សាលារៀន​ ភ្លេច​បាយ​ ភ្លេច​ទឹក​ មួយ​ ភាគ​ជា​កំហុស​អាណាព្យាបាល​ និង​មួយ​ ភាគ​ទៀត​កើតឡើង​ដោយ​សង្គម​។​ ដូច្នេះ​ សមត្ថកិច្ច​ និង​អាជ្ញាធរ​ គួរតែ​ត្រូវ​បាន​ គិតគូរ​ក្នុង​រឿង​នេះ​ ដើម្បី​ទប់ស្កាត់​នូវ​ អំពើ​ប្រាសចាក​ក្នុង​សង្គម​ សម្រាប់​អ​នា​ គត​ភ្លឺស្វាង​របស់​ក្រុម​យុវជន​ ក៏​ដូច​ជា​ កូនចៅ​យើង​ទាំងអស់​គ្នា​ ។​

​មក​ទល់​នឹង​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​ ២០១៥​ គេ​ពុំ​ទាន់​ដឹង​ថា​ សមត្ថកិច្ច​ អាជ្ញាធរ​ ឬ​ស្ថាប័ន​តុលាការ​ មាន​ចំណាត់​ ការ​ក្នុង​នីតិវិធី​បែប​ណា​នៅឡើយ​ទេ​ ទៅ​ លើ​ម្ចាស់​ទីតាំង​ក្លិប​“​សាហា​រ៉ា​”​ នៅ​ក្នុង​ ខណ្ឌចំការមន​នេះ​?​ ប៉ុន្ដែ​ទីតាំង​នេះ​ត្រូវ​ បាន​គេ​ទទួលស្គាល់​ថា​ បើក​ធ្វើ​អាជីវកម្ម​ អូស​ទាញ​ក្រុម​យុវជន​ឱ្យ​ញៀន​នឹង​អំពើ​ ឧបាយ​មុខ​នេះ​ ដើម្បី​ប្រយោជន៍​របស់​ខ្លួន​។​ មិនតែប៉ុណ្ណោះ​ នៅ​មាន​ក្លិប​កម្សាន្ដ​ជា​ ច្រើន​ទៀត​ បង្កប់​ទៅ​ដោយ​ទីតាំង​សេព​ ថ្នាំ​ញៀន​ កន្លែង​សិស្ស​ និស្សិត​ចូល​ទៅ​ សារ​សង​ ឱបរឹត​ សម្រាប់​ការ​សប្បាយ​ ភ្លើតភ្លើន​ផង​ដែរ​ ៕ ស​ រស្មី​

JJ001-(3)

JJ001-(2)

JJ001-(1)

JJ001