ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ព្រំដែន​កម្ពុជា​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​ជាមួយនឹង​តម្រួត​ព្រំដែន​ថៃ​ក្រោយ​ពី​ពលរដ្ឋ​ថៃ​ចូល​ភ្ជួរ​ដី​ចំណុច​ហាមឃាត់​

​ខេត្ដបន្ទាយមានជ័យ​ ៖​ ក្រោយ​ពី​ មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​នឹង​តម្រួត​ព្រំដែន​ថៃ​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​បង្គោល​សីមា​លេខ​៤៥​ ស្ថិត​នៅ​ ក្នុងភូមិ​បន្ទាយ​ថ្មី​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ ឈម​នឹង​ ភូមិ​ណ​ន​ម៉ាក​ណួ​ន​ ឃុំ​ណ​ន​ម៉ាក​ណួ​ន​ ស្រុក​គោក​ធ្យូង​ ខេត្ដ​ស្រះ​កែវ​ ខណៈ​ដែល​ មាន​ប្រជាពលរដ្ឋ​ថៃ​ចូល​ភ្ជួរ​ដី​បម្រុង​ ធ្វើស្រែ​នៅ​ចំណុច​ហាមឃាត់​ រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ព្រំដែន​កម្ពុជា​មក​ពី​អង្គភាព​ វរៈ​យោធា​៥១៥​និង​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សរុប​២០​នាក់​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​តម្រួត​ការពារ​ព្រំដែន​ថៃ​ក្នុង​ អង្គភាព​អនុ​សេនា​តូច​ការពារ​ព្រំដែន​ ១២៦​នៅ​ចំណុច​ខាងលើ​ ។​

​កិច្ច​ពិភាក្សា​រវាង​សមត្ថកិច្ច​ទាំង​២​ នៅ​ពេល​នោះ​គឺ​សមត្ថកិច្ច​កម្ពុជា​ពិនិត្យ​ ឃើញ​ថា​ដី​ដែល​ប្រជាពលរដ្ឋ​ថៃ​យក​ ត្រាក់ទ័រ​មក​ឈូស​ឆាយ​និង​ភ្ជួរ​យក​នោះ​គឺជា​ចំណុច​ហាមឃាត់​ដែល​ភាគី​ទាំង​២​មិន​ទាន់​ឯកភាព​គ្នា​ ។​ សមត្ថកិច្ច​កម្ពុជា​ ក៏​បាន​ស្នើ​និង​ហាមឃាត់​ទៅ​តម្រួត​ថៃ​សុំ​បញ្ឈប់​កុំឱ្យ​មាន​ប្រជាជន​ថៃ​ចូល​ទៅ​ឈូស​ឆាយ​ចំណុច​ហាមឃាត់​តទៅ​ទៀត​ ហើយ​ខាង​ភាគី​កម្ពុជា​ក៏​មិន​អាច​ចូល​ឈូស​ឆាយដី​ហាមឃាត់​ដូច​គ្នា​នេះ​ផង​ដែរ​ ។​

និយាយ​រួម​គឺ​ភាគី​ទាំង​២​គ្មាន​សិទ្ធិ​ទៅ​ឈូស​ឆាយ​ទេ​ ដោយ​ទុក​រង់ចាំ​ឱ្យ​ថ្នាក់លើ​នៃ​ ប្រទេស​ទាំង​២​ប្រជុំ​ដោះស្រាយ​ឯកភាព​គ្នា​សិន​ ។​ នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ សមត្ថកិច្ច​ទាំង​ពីរ​នេះ​ដែរ​សមត្ថកិច្ច​ កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ថៃ​ទៅ​ណែនាំ​ ប្រាប់​ប្រជាជន​ថៃ​កុំឱ្យ​កាប់​ដើមឈើ​ធំៗ​ ផ្ដួលរំលំ​តទៅ​ទៀត​ ពីព្រោះ​ថា​នៅ​ក្នុង​ អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ រវាង​ ប្រទេស​ទាំង​២​បាន​ឯកភាព​ថា​នៅ​ខ្សែ​ បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ចំណុច​ដែល​ មិន​ទាន់​ឯកភាព​គ្នា​គឺ​មិន​ឱ្យ​ភាគី​ណា​ កាប់​ដើមឈើ​ធំៗ​ ផ្ដួលរំលំ​នោះ​ទេ​ ហើយ​ ប្រជាជន​ទាំង​២​ធ្លាប់​ធ្វើស្រែ​លើ​ដី​អាស្រ័យ​ផល​កន្លង​មក​គឺ​ឱ្យធ្វើ​ជា​ធម្មតា​មិន​ហាមឃាត់​នោះ​ទេ​ ។​

​កិច្ច​ពិភាក្សា​និង​ជជែក​គ្នា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​គេ​សង្កេត​ឃើញ​ភាគី​ថៃ​ក៏​បាន​ឯកភាព​នូវ​ការ​លើក​ឡើង​របស់​ សមត្ថកិច្ច​កម្ពុជា​ហើយ​ធ្វើ​របាយការណ៍​ ជូន​ទៅ​ថ្នាក់លើ​នៃ​ប្រទេស​ទាំង​២​ ។​

​ការ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ នៅ​ចំណុច​បង្គោល​ សីមា​លេខ​៤៥​ កាល​ ពី​ម្សិលមិញ​នោះ​ដែរ​ សមត្ថកិច្ច​កម្ពុជា​ ដឹកនាំ​ ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ ព្រំ​ រឿ​ន​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ ការពារ​ព្រំដែន​គោក​ លោក​វរ​សេនី​ យ៍​ឯក​សូរ​ ចាន់​ណា​រី​ មេបញ្ជាការ​វរៈ​ នគរបាល​ព្រំដែន​លេខ​៩១១​ លោក​វរសេនីយ៍​ ទោ​សេង​ គី​រី​ មេបញ្ជាការ​រង​វរៈ​យោធា​ ការពារ​ព្រំដែន​លេខ​៥១៥​ ។​ ចំណែក​ភាគី​ ថៃ​មានការ​ចូល​ រួម​ពី​ លោក​ ស៊ី​ត​រិះ​រ៉ើ​ក​ ផា​នី​ត​ចា​រ៉ឺ​ន​ មេបញ្ជាការ​អនុ​សេនា​តូច​ ការពារ​ព្រំដែន​លេខ​១២៦​ ។​ ពាក់ព័ន្ធ​នឹង​ បញ្ហា​នេះ​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​នឹង​ បន្ដ​តាមដាន​យកចិត្ដទុកដាក់​ឃ្លាំមើល​សកម្មភាព​ខាង​ភាគី​ថៃ​បន្ដ​ទៅ​ទៀត​ តើ​ មានការ​ប្រែប្រួល​បែប​ណា​ ។​

​សូម​បញ្ជាក់​ថា​ ផ្ទៃដី​ដែល​មាន​បញ្ហា​ ប្រឈម​ខាងលើ​មាន​ចំនួន​ប្រហែល​ ៦.៥១០​ម៉ែត្រការ៉េ​ក្នុង​នោះ​ ខាង​ប្រជា​ ជន​ថៃ​បាន​ចូល​ភ្ជួរ​រួចរាល់​កាលពី​ថ្ងៃ​ ទី​២៨​ ខែឧសភា​ ចំនួន​ប្រហែល​៤.៥២២​ ម៉ែត្រការ៉េ​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ ត្រង់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ មាន​ប្រជាជន​ថៃ​ចំនួន​២​គ្រួសារ​រស់នៅ​ ភូមិ​ណ​ន​ម៉ាក​ណួ​ន​ ឃុំ​ណ​ន​ម៉ាក​ណួ​ន​ ស្រុក​គោក​ធ្យូង​ ខេត្ដ​ស្រះ​កែវ​ បាន​យក​ ត្រាក់ទ័រ​១​គ្រឿង​ចូល​ភ្ជួរ​ដី​នៅ​ម្ដុំ​ចំណុច​ ព្រំដែន​បង្គោល​សីមា​លេខ​៤៥​ដែល​ជា​ដី​ហាមឃាត់​មិន​ទាន់​ឯកភាព​គ្នា​ ។​ ក្រោយ​ ពី​មាន​សកម្មភាព​នោះ​មក​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​ឈរជើង​នៅ​ចំណុច​នោះ​ក៏​ចុះ​ទៅ​ហាមឃាត់​ផ្អាក​សកម្មភាព​ ក៏​ប៉ុន្ដែ​ ការ​ចុះ​ហាមឃាត់​របស់​សមត្ថកិច្ច​កម្ពុជា​បាន​ប្រឈម​នឹង​តម្រួត​ថៃ​ដែល​គេ​សង្ស័យ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឱ្យ​ប្រជាជន​ថៃ​ចូល​មក​ភ្ជួរ​ដី​ព្រំដែន​ចំណុច​ហាមឃាត់​ ។​ បញ្ហា​ប្រឈម​ត្រូវ​បាន​ដោះស្រាយ​ក្រោយ​ពី​តម្រួត​ថៃ​និង​ប្រជាជន​ថៃ​ទាំង​២​គ្រួសារ​ដកថយ​ចូល​ក្នុង​ទឹកដី​គេ​វិញ​ ៕ វិច្ឆិកា​

4udjxj98

28ewe7gx

a759d311

i6ghawtq

pa3nf41a

xqcoqykb