ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ម្នាក់​បាក់ជើង​ម្ខាង​ ខណៈ​បើក​ម៉ូតូ​ដេញ​ស្ទាក់​រថយន្ដ ​ស្ដ្រី​ម្នាក់​ដែល​បើក​មក​រំដោះ​ប្ដី​

ភ្នំពេញ​ ៖​ បុរស​ម្នាក់​បើករថយន្ដ​មែរ​សឺ​ដេ​ស​១​គ្រឿង​រេ​ចង្កូត​ទៅ​បុក​របាំង​ ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​បណ្ដាល​ឱ្យ​ រថយន្ដ​ដាច់​កាឡេ​កង់​មុខ​ខាងស្ដាំ​បើក​ ទៅ​មុខ​លែង​រួច​ ចំណែក​អ្នកបើកបរ​មិន​ មាន​រង​របួស​នោះ​ទេ​។​ ក្រោយមក​បុរស​ បើករថយន្ដ​បង្ក​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​ឱ្យមក​ទទួល​ដើម្បី​គេចខ្លួន​ ហើយ​ភ្លាមៗ​ នោះ​ប្រពន្ធ​បុរស​រូប​នេះ​បាន​បើករថយន្ដ​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ទទួល​ប្ដី​នៅ​ ចំណុច​កើតហេតុ​ ពេល​នោះ​បុរស​បើក​ រថយន្ដ​បង្ក​បាន​ឡើង​ជិះ​រថយន្ដ​ជាមួយ​ ប្រពន្ធ​បើក​គេចខ្លួន​ ក៏​ត្រូវ​សមត្ថកិច្ច​ ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​ស្ទាក់​ពីមុខ​ រថយន្ដ​ដែល​បើក​គេច​នោះ​ ធ្វើ​ឱ្យ​អ្នក​ បើករថយន្ដ​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​។​ តែ​ ចៃដន្យ​សមត្ថកិច្ច​ម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ចាប់​ហ្វ្រាំង​ម៉ូតូ​មិន​ទាន់​ ក៏​បាន​ ទៅ​បុក​ពីក្រោយ​រថយន្ដ​នោះ​ពេញទំហឹង​ បណ្ដាល​ឱ្យ​សមត្ថកិច្ច​ម្នាក់​នេះ​បាក់ជើង​ម្ខាង​រង​របួសធ្ងន់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​មុខ​ធនាគារ​ភ្នំពេញ​ ពាណិជ្ជ​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​ មន​ ។​ សមត្ថកិច្ច​រង​របួស​បាក់ជើង​ ឈ្មោះ​ ស៊ឹ​ម​ លឹ​ម​ហុង​ ជា​សមត្ថកិច្ច​ខណ្ឌ​ ចំការមន​។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​គេ​ឃើញ​រថយន្ដ​មែរ​សឺ​ដេ​ស​ពណ៌​ ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២N-៣៥៨៦​ ជិះ​ដោយ​បុរស​មិន​ស្គាល់​ ឈ្មោះ​ម្នាក់​ ហើយ​បាន​បើកបរ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូង​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​ ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ ស្រាប់តែ​រថយន្ដ​ មែរ​សឺ​ដេ​ស​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ បណ្ដាល​ឱ្យ​រថយន្ដ​ដាច់​កាឡេ​កង់​មុខ​ខាងស្ដាំ​ តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ដ​ មិន​មាន​រង​របួស​ទេ​ ។​ បន្ទាប់​ពី​ម្នាស់​ រថយន្ដ​បើក​បុក​របាំង​ថ្ម​ហើយ​នោះ​បុរស​ខាងលើ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឱ្យ​ប្រពន្ធ​បើក​ រថយន្ដ​មួយ​គ្រឿង​ទៀត​មក​ទទួល​ដើម្បី​ គេចខ្លួន​ ។​ បន្ទាប់​មក​គេ​ឃើញ​ប្រពន្ធ​ បុរស​រូប​នេះ​បាន​បើករថយន្ដ​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​មក​ទទួល​ប្ដី​ដោយ​ រួម​ដំណើរ​ជាមួយ​កូនស្រី​ម្នាក់​ផង​។​ ខណៈ​ ប្រពន្ធ​បើករថយន្ដ​ដល់​ចំណុច​កើតហេតុ​ពេល​នោះ​គេ​ឃើញ​បុរស​ជា​ប្ដី​ឡើង​ជិះ​ រថយន្ដ​ជាមួយ​ប្រពន្ធ​ និង​កូន​ដើម្បី​គេច​ ខ្លួន​ ។​

ប៉ុន្ដែ​គ្រាន់តែ​ប្ដី​ឡើង​ដល់​លើ​ រថយន្ដ​នោះ​ភ្លាម​ស្ដ្រី​ជា​ប្រពន្ធ​បាន​បន្ថែម​ ល្បឿន​រថយន្ដ​បើក​គេចខ្លួន​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ស្រប​ពេល​នោះ​ផង​ដែរ​ សមត្ថ​ កិច្ច​ខណ្ឌចំការមន​២​នាក់​បាន​បើក​ម៉ូតូ​ ២​គ្រឿង​ដេញ​ស្ទាក់​រថយន្ដ​ហា​យ​ឡេ​ន​ឌ័​រ​នោះ​ដែល​បើក​គេច​មក​ដល់​ចំណុច​មុខ​ ក្រុមហ៊ុន​ស្មា​ត​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ ម្នាក់​បើក​ ម៉ូតូ​ម៉ាក​ FZ​ មក​ស្ទាក់​ពីមុខ​ រថយន្ដ​ធ្វើ​ឱ្យ​អ្នក​បើករថយន្ដ​ស្លន់​ចាប់​ ហ្វ្រាំង​ទាំង​បង្ខំ​។​ ភ្លាម​នោះ​ដែរ​សមត្ថកិច្ច​ ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​ ១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរ​ បាល​១-៦៣៦៣​ ដេញ​ពីក្រោយ​ ក៏​បាន​ ទៅ​បុក​ពីក្រោយ​រថយន្ដ​នោះ​ពេញទំហឹង​បណ្ដាល​ឱ្យ​សមត្ថកិច្ច​នោះ​បាក់ជើង​រង​ របួសធ្ងន់​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ស​ង្រេ្គ​ាះ​នៅ​ មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ ។​

​ក្រោយ​ពេល​កើតហេតុ​បុរស​បើកបរ​រថយន្ដ​បង្ក​ និង​រថយន្ដ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​កាន់ការ​រិ​យា​ល័យ​នគរបាល​ ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​ បាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ជា​ក្រោយ​៕

image_3(25)

image_2(53)

image_1(62)

image(132)