ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច និងម្ចាស់សម្ភពគ្មានស្លាកយីហោនៅផ្លូវ៣៧១ ខណ្ឌមានជ័យ រួមគ្នាបិទព័ត៌មានករណីឆ្លង ចរន្តអគ្គិសនីឆក់កម្មករផ្សាដំបូល

ភ្នំពេញ៖ ម្ចាស់គ្លីនិកបន្ទប់សង្គ្រោះព្យាបាលជំងឺ និងសម្ភពរបស់លោកវេជ្ជបណ្ឌិតឯកទេស កើត គង់ដារ៉ា បានសហការ និងសមត្ថកិច្ចមូលដ្ឋានព្យាយាម លាក់បាំងព័ត៌មាន មិនអនុញ្ញាត ឲ្យអ្នកកាសែតចូលសួរនាំនោះទេ ពាក់ព័ន្ធករណីដែលម្ចាស់គ្លីនិកនេះបានប្រើកម្មករឡើង ផ្សារដំបូលផ្ទះហើយ ក៏បណ្តាលឲ្យឆក់ខ្សែភ្លើងខ្លោចពេញខ្លួនប្រាណ ហើយនៅពេលកើត ហេតុភ្លាមម្ចាស់គ្លីនិកបានប្រញ៉ាប់ប្រយ៉ាលបញ្ជូនចេញពីក្នុងគ្លីនិកភ្លាមៗ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ខែ្មរសូវៀត ។

ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចគ្លីនិកខាងលើផ្ទះលេខ៥១០ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ។

ប្រភពដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ខុន វង្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារ មានស្រុកកំណើតនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នជនរងគ្រោះស្នាក់នៅក្បែរផ្ទះកើតហេតុ ។

ប្រភពដដែលបញ្ជាក់បន្ថែមថា មុនពេលកើតហេតុមានកម្មករ៥នាក់ រួមនឹងជនរងគ្រោះម្នាក់ផងដែរ បាននាំគ្នាលើកដែកឡើងទៅលើដើម្បីដំបូល។

កម្មករ២នាក់នៅខាងក្រោមហើយកម្មករម្នាក់នៅជាន់កណ្តាល ចំណែកកម្មករ២នាក់ទៀតឡើងទៅជាន់លើបំផុត ខណៈដែលជនរងគ្រោះឈោងដៃទទួលដែកពីកម្មករម្នាក់នៅជាន់កណ្តាលនោះ ក៏ទៅប៉ះនឹងខ្សែកាប្តិ៍អគ្គីសនីបណ្តាលឲ្យឆក់ខ្លោចពេញខ្លួនបង្កការភ្ញាក់ផ្អើល ។ ភ្លាមៗ នោះ ម្ចាស់គ្លីនិក ក៏ប្រញាប់យកកម្មករចូលក្នុងផ្ទះព្យាបាលខ្លួនឯង និងព្យាយាមលាក់បាំងព័ត៌មានមិនឲ្យអ្នកកាសែតចូលសួរនាំនោះទេ ។

ដោយឡែក មន្ត្រីអគ្គិសនីដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងនេះ បានសង់ដំបូលផ្ទះគៀកនឹងខ្សែកាប្តិ៍ពេក ដែលអាជ្ញាធរអគ្គិសនីធ្លាប់បានហាមប្រាមហើយ កាលពីពេលកន្លងទៅ ៕ តាឡឹម

IMG_1309

IMG_1311