ព័ត៌មានទាន់ហេតុការណ៍៖

សមាគមដែលចូលរួមសង្កេតការណ៍មកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ចេញសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨របស់កម្ពុជា ពិតជា សេរី ត្រឹមត្រូវ យុត្តិធម៌ និងជាគំរូសម្រាប់ប្រទេសក្នុងតំបន់។

នេះជាការវាយតម្លៃរបស់សមាគមចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា ចំពោះដំណើរការប្រព្រឹត្តទៅទាំងក្នុងយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោត ដោយគូសបញ្ជាក់ថា មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា និងជាគំរូសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់