ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកដឹកជញ្ជូនក្រុមហ៊ុនកម្ពុជាខេមប៊្រូវស្រាបៀរអង្គរ៧៩នាក់ជួបជុំគ្នាទាមទាររកខុសត្រូវ

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ សមាជិកដឹកជញ្ជូនចំនួន៧៩នាក់ ដែលបានបម្រើសេវាកម្មដឹកជញ្ជូនឲ្យក្រុមហ៊ុនកម្ពុជាខេមប៊្រូវ (ស្រាបៀរអង្គរ) នៅក្រុងព្រះសីហនុជាង១០ឆ្នាំមកហើយចាប់ផ្តើមតាំងពីក្រុមហ៊ុនមិនទាន់មានដេប៉ូនៅតាមរាជធានី ខេត្តរហូតមកដល់បច្ចុប្បន្ននេះ បាននាំគ្នាតវ៉ានៅស្នាក់ការសមាគមរួបរួមដើម្បីអភិវឌ្ឍន៍កម្ពុជា មាន ទីតាំងមុខរោងចក្រញូវស្តារ ស្ថិតក្នុង សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

សមាជិកអ្នកដឹកជញ្ជូនទាំង៧៩នាក់ នោះបញ្ជាក់ថា លោក Saysana Khong Khamchanh ជានាយកក្រុមហ៊ុនបានចេញ បញ្ជាឲ្យប្រធានឃ្លាំងចេញលិខិតជូនដំណឹងចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ និងថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ បញ្ឈប់សេវា ដឹកជញ្ជូនរបស់ពួកគាត់ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៧ ដោយគ្មានបញ្ជាក់ពីមូលហេតុស្របតាមច្បាប់នោះទេ។ ទោះបីសមាគម រួបរួមដើម្បីអភិវឌ្ឍន៍កម្ពុជាតំណាងឲ្យ សមាជិក៧៩នាក់ដាក់លិខិតសុំជួបលោក Saysana Khong Khamchanh ចំនួន២លើក រួចមកហើយក្តីក៏គាត់មិនព្រមជួបតាមការណាត់ដើម្បីរកដំណោះស្រាយឲ្យបានសមស្របដែរ ។

សមាជិកដឹកជញ្ជូនបានបញ្ជាក់ថា រថយន្តរបស់ពួកគាត់បានរចនាតាមគំរូនិងការ ឯកភាពពីក្រុមហ៊ុនតាមលក្ខណៈបច្ចេក ទេសមានដំបូលគ្របពីលើ និងគោរពតាម លក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់តម្រូវឲ្យដឹកជញ្ជូនទំនិញតាមស្តង់ដារនិងគោលការណ៍ក្រុមហ៊ុនដូចជាបាញ់ថ្នាំក្រហម មាន ដំបូលស្លាបបិទបើក មានស្លាកសញ្ញាក្រុមហ៊ុនត្រឹមត្រូវមានលក្ខណៈបច្ចេកទេសជា ដើម ។

NKD-36x6_outline

ចំណែកក្រុម B និងក្រុម C លោក Saysana Khong Khamchanh ឲ្យដឹកជញ្ជូន បន្តមិនមានលក្ខណៈស្តង់ដារដែលក្រុម ហ៊ុនបានកំណត់ គ្មានដំបូល គ្មានស្លាបបិទ បើក គ្មានស្លាកសញ្ញាក្រុមហ៊ុនឡើយ។ ដោយឡែកឡានក្រុម A ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនដែលមានស្តង់ដារត្រឹមត្រូវគឺ លោក Saysana Khong Khamchanh បានលក់ឲ្យក្រុមហ៊ុន B និង C ដោយមិន ដេញថ្លៃមានការបិទបាំង ហើយបែរជាមក បញ្ឈប់អ្នកបើកបររថយន្តក្រុមDដោយ គ្មានហេតុផលនិងមិនស្របតាមច្បាប់ ។

សមាជិកក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ(ស្រាបៀរអង្គរ) សំណូមពរដល់លោកអគ្គ នាយកក្រុមហ៊ុនមេត្តាពិនិត្យស្រាវជ្រាវ ទង្វើរបស់លោកSaysana Khong Khamchanh និងបក្សពួកខាងលើដើម្បីដោះ ស្រាយស្វែងរកយុត្តិធម៌ជូនសមាជិក៧៩នាក់ដែលបច្ចុប្បន្នសមាជិកកំពុងជួបបញ្ហាប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង ។

ក្រុមអ្នកតវ៉ាសង្ឃឹមថា លោកអគ្គនាយក ក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ(ស្រាបៀរអង្គរ)នឹង ជួយដោះស្រាយបញ្ហាខាងលើដោយយុត្តិធម៌រួមគ្នាដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន។ ប្រសិនបើគ្មានជម្រើសទេសមាជិក ទាំង៧៩នាក់នឹងធ្វើកូដកម្មនៅមុខក្រុមហ៊ុនអាចនាំឲ្យមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុននិងផលប្រយោជន៍របស់ក្រុមហ៊ុន ដោយសារទង្វើរបស់លោកSaysana Khong Khamchanh ៕ ឆ្លាមសមុទ្រ