ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សម្ដេចតេជោរៀបចំមង្គលការជូនដល់ជនពិការភ្នែកទាំងសងខាង១គូដែលមកពីខេត្តកំពង់ចាម

ភ្នំពេញ៖ ដោយមើលឃើញអំពីការ អាណិតអាសូរនិងយកចិត្តទុកដាក់ចំពោះ បងប្អូនជនពិការនោះប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានរៀបចំមង្គលការជូនដល់ជនពិការភ្នែកទាំង សងខាង១គូ ដែលមកពីខេត្តកំពង់ចាម។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌ មាន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការ អញ្ជើញទៅចូលរួមក្នុងពិធីកាត់សក់ ចងដៃ និង​ធ្វើ​មេបាឱ្យកូនកំលោះនិងកូនក្រមុំដែលងងឹតភ្នែកទាំងអស់គ្នា ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធីរៀបអាពាហ៍ពិពាហ៍ជូន ដល់ជនពិការភ្នែកទាំងសងខាងកាលពី​ព្រឹក​ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វ​ស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែ ម​េសា ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅ ស្ថានី​យវិទ្យុ និងទូរទស្សន៍សូលីដាស្ថិត​នៅ​​ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយមើល​ឃើញពីការអាណិត អាសូរ និងស្រឡាញ់ រាប់អានចំពោះជនពិការ ជាពិសេសគូស្វាមី​ភរិយា១គូ ដែលបានរស់នៅក្នុងមជ្ឈ​ មណ្ឌ​ល​កុមារកំព្រាពិការភ្នែកទាំង​សង​ខាងដូចគ្នាក៏បានរៀបចំពិធីអាពាហ៍​ពិពាហ៍ ឱ្យពួកគេក្លាយទៅជាគូស្វាមីភរិយាដូច​ប្រជា​​ពលរដ្ឋធម្មតាដែរ​។

លោករដ្ឋមន្រ្ដីបានបន្ដថា សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានចាត់ទុកគូស្វាមីពិការ ភ្នែកមួយគូនេះគឺជាកូនជាចៅ និងជាក្មួយៗ របស់សម្ដេចក្នុងការជួយឧបត្ដម្ភជ្រោម ជ្រែង​ដល់​ពួកគេទាំងពីរនាក់បានរស់នៅ​មាន​សេចក្ដីសុខសេចក្ដីចម្រើន ជាពិសេសការលើកទឹកចិត្តដល់បងប្អូនជនពិការ ដើម្បី​កុំឱ្យអស់សង្ឃឹម គឺជនពិការមានសិទ្ធិស្មើគ្នាដូចជាជនមិនពិការដែរ ។​

លោកបាន​លើកឡើងថា ក្នុងពិធីមង្គល​ការ​កូនកំលោះកូនក្រមុំពិការភ្នែកទាំងពីរ​នេះក៏មានមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយ​ ចំនួនបានអញ្ជើញចូលរួមផងដែរ ដែល​បាន​បង្ហាញអំពីការយកចិត្តទុកដាក់ និង​ចូល​រួមផ្ដល់តម្លៃឱ្យជនពិការ ក្នុងការរស់​នៅដោយស្មើភាពគ្មានការរើសអើងនៅ​ក្នុង​សង្គម ។

សូមបញ្ជាក់ថា ក្នុងរៀបចំពិធីមង្គលការនេះគឺបានធ្វើជូនដល់កូនកំលោះឈ្មោះ ឡាង ម៉េងហុង ជាជនពិការភ្នែកទាំង​សង​ខាង និងកូនក្រមុំឈ្មោះ សៅ ស្រីផេន ដែល​ជាជនពិការភ្នែកដូចគ្នា ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌​មាន និងលោកស្រីជាភរិយាព្រមទាំងមន្រ្ដីជាន់​ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត អញ្ជើ​ញ​ច​ូល​រួមធ្វើជាអធិបតីសម្រាប់កូន​ប្រុសកូនស្រី​ទាំងពីរនេះ ។

ចំពោះសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុងការ ផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់សិទ្ធិស្មើ មុខស្មើមាត់ដូចជនមិនពិការទូទៅផងដែរ ៕ ហេង សូរិយា