ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី

ចែករំលែក៖

ប្រទេសទួរគី៖ នៅរសៀលថ្ងៃដដែលនេះ​ បន្ទាប់ពីពិធីចុះហត្ថលេខាលើ​ ឯកសារ​និងកិច្ចព្រមព្រៀងអនុស្សារណ:​ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មាន ប្រជាប្រិយនិងចំណាស់បំផុតក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី។ បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹកថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៉ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។ ព្រះវិហារឥស្លាមនេះគឺជាព្រះវិហារដែលមានវ័យចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអ៉ីស្តានប៊ុល ដែលត្រូវបានដាក់បញ្ចូលជាសប្បត្តិបេតិកភណ្ឌពិភពលោក។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនា​ព្រះវិហារឥស្លាមដ៏មានវ័យចំណាស់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានស្តាប់​យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុត របស់ប្រជាពលរដ្ឋទួរគីដែលបាន ស្ថាបនាដ៏យូរលង់ណាស់មកហើយ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើង វិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជានិងទួរគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បានជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពទួរគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះទួរគីក៏បានគាំទ្រ កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេត​ការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជានិងទួរគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជា ទួរគី នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៨នាក់ កំពុងសិក្សានៅប្រទេសទួរគី និងមានប្រជាពលរដ្ឋទួរគីប្រមាណ២៥០នាក់ កំពុងរស់នៅក្នុងប្រទេស​កម្ពុជា៕


ចែករំលែក៖