ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកប្រធានាធិបតីហ្វីលីពីន

ហ្វីលីពីន៖ នៅរសៀលថ្ងៃទី ២៩ ខែមេសានោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ នៅក្នុងជំនួបប្រជុំទ្វេភាគីថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នា ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសសេសក្នុងការជំរុញនូវការវិនិយោគ និង ពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិនៃប្រទេសទាំងពីរ។

NKD-36x6_outline

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី រីករាយនឹងរង់ចាំស្វាគមន៍លោកប្រធានាធិបតីហ្វីលីពីន នៅក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក (World Economic Forum on ASEAN- WEF) ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី ១០-១២ ខែ ឧសភា ឆ្នាំ ២០១៧ ខាងនេះនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ