ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋឡាវ

ប្រទេសឡាវ៖ បន្ទាប់ពីប្រកាសព័ត៌មានរួមគ្នារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវរួចមក សម្ដេចតេជោ បានអញ្ជើញជួបសំណេះ​សំណាល​ជាមួយប្រធានរដ្ឋឡាវ ឯកឧត្តម ប៊ុនញុំង វ៉ូរ៉ាជិត។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបញ្ជាក់ជូនប្រធានរដ្ឋឡាវ ថាសម្ដេចពិតជារីករាយសប្បាយចិត្តជាខ្លាំងដែលបានចូលរួមដោះស្រាយបញ្ហានេះទាន់សភាពការណ៍។ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា បញ្ហាគ្រប់យ៉ាងគឺសុទ្ធតែអាចដោះស្រាយបានទាំងអស់នៅពេលដែលយើងជួបចរចារគ្នា ហើយសម្ដេចក៏អរគុណដល់ប្រទេសឡាវផងដែរដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះគឺយើងឈ្នះទាំងអស់គ្នា។​ ប្រទេសយើងទាំងពីរនឹងពង្រឹងនូវមិ្តភាព​ និងកិច្ចសហប្រតិបត្តិការ​ដើម្បីធ្វើអោយតំបន់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើន និងជាតំបន់សន្តិភាពសម្រាប់ប្រជាជាតិទាំងពីរ។

ក្រោយពីជំនួបប្រធានរដ្ឋឡាវរួមមក នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ បានអញ្ជើញ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ពិសារអាហារថ្ងៃត្រង់មិត្តភាពយ៉ាងស្និទ្ឋស្នាល​ មុនអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃនេះ៕

NKD-36x6_outline

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ