ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣

ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលជាកន្លែងប្រារពកិច្ចប្រជុំអាស៊ានផ្លូវការលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះអាស៊ានបូកបីនេះ គឺមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេស៣គឺ កូរ៉េ ជប៉ុន និង ចិន។ កិច្ចប្រជុំពិភាក្សាព្រឹកនេះ គឺផ្ដោតសំខាន់ទៅលើការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសទាំងបី៣ រួមនឹងបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិជាច្រើនទៀត។ ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1515386325176526/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1515358018512690/” width=”600″ height=”600″ onlyvideo=”1″]