ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជួបយុវជនកីឡាបាល់ទាត់មេគង្គ-ជប៉ុន

ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៨ មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត, នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ (ប្រធានាធិបតី) មីយ៉ាន់ម៉ា, លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ចាន់អូចា និងលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក បានអញ្ជើញជួបសួរសុខទុក្ខ ថតរូប និងលើកទឹកចិត្តដល់យុវជននៅក្នុងវិស័យកីឡានៃប្រទេសមេគង្គ និងជប៉ុន ដែលពិធីនេះធ្វើឡើងនៅវិមានរដ្ឋ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ៕