ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរជួសជុលលំនៅឋាន ប្រជាពលរដ្ឋដែលដួលរលំដោយខ្យល់កន្ត្រាក់

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ជួយជួសជុលលំនៅ ឋានប្រជាពលរដ្ឋដែលបានដួលរលំដោយខ្យល់កន្ត្រាក់បន្ថែមទៀត ខណៈដែលភ្លៀង និងខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជា ពលរដ្ឋរាប់ពាន់ខ្នង ។

នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្សាយពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦បានសរសេរថា នៅតាមតំបន់ មួយចំនួនមានភ្លៀងធ្លាក់ជាបណ្តើរៗហើយ តែនៅមិនទាន់គ្រប់តាមតម្រូវការរបស់ ប្រជាពលរដ្ឋប្រើប្រាស់នៅឡើយ ។ ដូចនេះ សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងសប្បុរសជនបន្តជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក ។

ទំព័រហ្វេសប៊ុកបន្តថា បើតាមការព្យាករ អាកាសធាតុឃើញថា អាកាសធាតុនឹងវិលមករកភាពល្អប្រសើរជាធម្មតាវិញចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែឧសភា តែទោះជា យ៉ាងណាសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ។

សម្ដេចបានអំពាវនាវក្នុងទំព័រហ្វេសប៊ុក ឲ្យអាជ្ញាធរយកចិត្តទុកដាក់ជួយជួសជុលលំនៅឋានប្រជាពលរដ្ឋដែលបានដួលរលំដោយខ្យល់កន្ត្រាក់ និងសូមផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានារួមទាំងថ្នាំពេទ្យជូនប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់សភាពការណ៍។ តែយ៉ាងណាក្តីសម្ដេច តេជោបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាននិងកំពុងបន្តជួយចែកចាយទឹក ព្រមទាំងជីក និងស្ដារអណ្ដូង ប្រឡាយ បឹង ដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋទាំងសម្រាប់ពេលនេះនិងសម្រាប់នៅពេលឆ្នាំក្រោយៗជាបន្តទៀត ។

សូមរំលឹកថា រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះមានខេត្តជាច្រើនក្នុងប្រទេស កម្ពុជាបាន និងកំពុងមានភ្លៀងធ្លាក់ហើយលាយឡំនឹងខ្យល់ព្យុះ ខ្យល់កន្ត្រាក់រួមទាំង រន្ទះបាញ់ ហើយបានធ្វើឲ្យលំនៅឋានរបស់ ប្រជាពលរដ្ឋខ្មែររាប់ពាន់ខ្នង និងអគារ សាលារៀនជាច្រើនទៀតបានដួលរលំនិងបាក់បែក ។ ជាងនេះទៅទៀតក៏មានប្រជាពលរដ្ឋមួយចំនួនរងគ្រោះថ្នាក់ដល់ជីវិត និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ ៕ ហេង សូរិយា

13177908_1014609695254194_4989069781066192073_n

Home1

Home2

Image24