ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​ពន្យល់​អំពី​ការ​ផ្អាក​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បកស្រាយ​ ឱ្យ​អស់ចិត្ដ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ ពាក់ព័ន្ធ​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក​នៅ​រាជ​ ធានី​ភ្នំពេញ​ដែល​ចេញ​សារាចរ​ណែនាំ​ រួច​ហើយ​ ។​ វា​ជា​ការ​បកស្រាយ​ព្រោះ​ ការ​ប្រមាថ​តាម​រយៈ​ការ​ធ្វើ​អត្ថាធិប្បាយ​ ការ​វិភាគ​បែប​ណា​នោះ​គឺជា​ភាពព្រហើន​ ដែល​មិន​អាច​ទទួលយក​បាន​ ។​ ក្នុង​ឋានៈ​ ជា​អ្នក​ចុះហត្ថលេខា​រឿង​នេះ​ត្រូវ​បាន​ ពិគ្រោះ​ជាមួយ​ប្រធានរដ្ឋសភា​,​ ជាមួយ​ បណ្ដា​ឧបនាយករដ្ឋមន្ដ្រី​យ៉ាង​ហ្មត់ចត់​ ហើយ​ទូល​ថ្វាយ​នៅ​ពេល​ដែល​ចូល​គាល់​ ព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ​ថា​ ឆ្នាំ​នេះ​ ពិធីបុណ្យ​អុំទូក​អត់​អុំ​ទេ​ ហើយ​បាន​ចុះ​ ហត្ថលេខា​ណែនាំ​មួយ​ផ្អាក​ពិធីបុណ្យ​ អុំទូក​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បក​ ស្រាយ​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ទីធ្លា​មុខ​វត្ដ​បទុម​វ​តី​ក្នុង​ ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោងការ​ ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​លូ​ក្នុង​រាជ​ ធានី​ភ្នំពេញ​ជំហាន​ទី​៣​ ក្រោម​ហិរញ្ញ​ ប្ប​ទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ ។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​សម្ដេច​ តេ​ជោ​មាន​ប្រសាសន៍​ថា​ សូមអ្នក​ធ្វើ​ អត្ថាធិប្បាយ​,​ អ្នកវិភាគ​ចេញ​មក​និយាយ​ គ្នា​ ឥឡូវ​តាម​ការ​ព្យាករណ៍​ទឹក​នៅ​មាន​ កម្រិត​ទាប​មិន​អាច​ប្រារឰ​ពិធី​នេះ​បាន​ ទេ​ ។​ ឥឡូវនេះ​ទឹក​នៅ​៥​ម៉ែត្រ​ចុះ​ទម្រាំ​ ដល់​ថ្ងៃ​ដែល​ត្រូវ​ប្រារឰ​ពិធី​នៅ​សល់​ ប្រមាណ​ជា​២០​ថ្ងៃ​ទៀត​នឹង​កាន់តែ​ចុះ​ ទៅ​ទៀត​ តើ​ការ​អុំទូក​ទៅ​យ៉ាងម៉េច​?​ គឺ​ អុំ​មិនកើត​ទេ​ វា​ជា​បច្ចេកទេស​គឺ​មិន​ អាច​ទៅ​រួច​ទេ​ ។​ លោក​ឯង​អុំ​ខ្លួនឯង​ ខ្ញុំ​ ជួយ​ចេញ​លុយ​ឱ្យ​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ “​មាន​អ្នកវិភាគ​ និង​អ្នកតំណាង​រាស្ដ្រ​ បក្ស​ប្រឆាំង​ខ្លះ​ហ៊ាន​រហូត​ថា​ រាជរ​ដ្ឋា​ភិ​ បាល​មិន​ហ៊ាន​ចាត់​ធ្វើបុណ្យ​អុំទូក​ខ្លាច​ បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​,​ ខ្លាច​ប្រជា​ ជន​ចូល​ក្រុង​ច្រើន​”​ ។​

​សម្ដេច​តេ​ជោ​បាន​បកស្រាយ​ថា​ “​អស់លោក​ហាក់ដូចជា​ជ្រុល​ហួសហេតុ​ ពេក​ហើយ​ តែ​លោក​ប្រយ័ត្ន​គេ​តាម​ ដល់​ផ្ទះ​ទៀត​ណា​ ខ្ញុំ​មិនមែន​គំរាម​អស់​ លោក​ទេ​…​អស់លោក​និយាយ​ឡើង​ខ្លាច​ ប្រជាជន​ចូល​ក្រុង​ច្រើន​…​ខ្ញុំ​ចង់ឱ្យ​ប្រជា​ ជន​មក​លេង​ក្រុងភ្នំពេញ​ ចង់​ឱ្យមក​លេង​ ទោះ​មិន​មាន​ប្រារឰ​ពិធីបុណ្យ​មែន​ ក៏​ប៉ុន្ដែ​ នៅ​មាន​ពិធី​ដទៃ​ផ្សេងៗ​ទៀត​ដូច​ពេល​ មានបុណ្យ​អុំទូក​អ៊ី​ធ​ចឹ​ង​ដែរ​ គឺ​មានការ​ ប្រគុំ​តន្ដ្រី​,​ ការ​សម្ដែង​សិល្បៈ​,​ ការ​តាំង​ ពិព័រណ៍​នៅ​គ្រប់កន្លែង​ដែល​បាន​រៀបចំ​ ដូច​ឆ្នាំ​មុនៗ​រួម​ទាំង​ការ​អុជ​កាំជ្រួច​…”​។​

​សម្ដេច​មាន​ប្រសាសន៍​បន្ដ​ថា​ ការ​ ផ្អាក​ពិធីបុណ្យ​អុំទូក​នេះ​មាន​ផល​លំបាក​ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ ដូច​ ជា​ការ​ដាក់​ទូក​យក​មក​អុំ​ ដូច​ជា​នៅ​ខេត្ដ​ កំពង់ធំ​មានការ​លំបាក​ ព្រោះ​កាលពីមុន​ ទឹក​ចូល​ទៅ​ទន្លេសាប​ ការ​ទម្លាក់​ទូក​មក​ តាម​ទន្លេសាប​ដើម្បី​យក​មក​អុំ​ ឥឡូវ​ អត់​មានទឹក​ចេញពី​ទន្លេសាប​ផង​ គឺ​មាន​ ការ​ពិបាក​ណាស់​ បើ​ដាក់​តាម​រថយន្ដ​គឺ​ មានការ​ខូចខាត​ដល់​ទូក​ ព្រោះ​ទូក​ល្បីៗ​ មិន​អាច​ដាក់​បាន​ទេ​ ត្រូវ​តែ​បណ្ដែត​តាម​ ទឹក​ ។​ អ្នក​នៅ​តាម​ដង​ទន្លេមេគង្គ​បើ​ គ្មាន​១​ម៉ឺន​ដុល្លារ​ពី​ខេត្ដកំពង់ចាម​,​ ខេត្ដ​ ក្រចេះ​គឺ​ទូក​មិន​អាចម​កបាន​ទេ​សម្រាប់​ ពិធី​ និង​អ្នក​ចំណុះ​ទូក​ ។​

​ដូច្នេះ​សូមអ្នក​វិភាគ​ទាំងឡាយ​យល់​ ឱ្យ​ច្បាស់​ កុំ​ព្រហើន​ ខ្ញុំ​ទទួលខុសត្រូវ​ដឹក​ នាំ​ប្រទេស​ អស់លោក​មាន​សិទ្ធិ​…​ ក៏​ប៉ុន្ដែ​ សូម​អស់លោក​មាន​ភាព​ថ្លៃថ្នូរ​ ពិចារណា​ ឱ្យ​បាន​ហ្មត់ចត់​កុំ​អាង​តែ​ខ្លួន​មាន​សិទ្ធិ​ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ហើយ​ខ្វះ​ ការ​ទទួលខុសត្រូវ​ ខ្វះ​វិចារណញ្ញាណ​ ។​

​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ សូម​អស់លោក​ត្រូវ​ចាំ​ពាក្យ​មួយ​ម៉ាត់​ ចាំ​ចំណុច​មួយ​ឱ្យ​ច្បាស់​ថា​ គេ​ធ្វើ​រាជរ​ដ្ឋា​ ភិ​បាល​មាន​អ្នកគាំទ្រ​ច្រើន​ជាង​បក្ស​ ប្រឆាំង​ និយាយ​គ្នា​ឱ្យ​ច្បាស់​ ។​ បើ​អ្នក​ ឯង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​,​ ខាង​អ្នកគាំទ្រ​ រដ្ឋាភិបាល​ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដែរ​ តែ​ខ្ញុំ​មិន​លើកទឹកចិត្ដ​ឱ្យធ្វើ​បាតុកម្ម​ទេ​ ហើយ​ខ្ញុំ​កាន់តែ​ប្រឆាំង​ជាមួយនឹង​ហិង្សា​ដែល​អ្នកប្រឆាំង​ទាំងឡាយ​ចូល​ចិត្ដ​ណាស់​,​ ប្រមាថ​គេ​ ប្រមាថ​រហូត​ដល់​នាយក​រដ្ឋ​ មន្ដ្រី​,​ ប្រមាថ​រាជរដ្ឋាភិបាល​រួច​កើតជា​ ខ្លាច​ប្រជាជន​ចូល​ទីក្រុង​ច្រើន​ពេក​ធ្វើ​ បាតុកម្ម​ ។​

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ ស្នើ​សុំ​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ចូលរួម​ សប្បាយ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឱកាស​ពិធី​ បុណ្យអុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ គ្រាន់​ តែ​មិន​មាន​ពិធីបុណ្យ​អុំទូក​ប៉ុណ្ណោះ​ ។​ ពិធី​ ផ្សេងៗ​ទៀត​មាន​សម្រាប់​ប្រជាពលរដ្ឋ​ អញ្ជើញ​មក​កម្សាន្ដ​សប្បាយ​រួម​ទាំង​ សិល្បករ​ សិល្ប​ការិនី​ដែល​ទើបនឹង​ ប្រឡង​ចម្រៀង​នៅ​កម្មវិធី​ទូរទស្សន៍​ហង្ស​ មាស​,​ ទូរទស្សន៍​បាយ័ន​,​ ទូរទស្សន៍​ស៊ី​ធី​ អិន​…​។​ សូម​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ សប្បាយ​ចូលរួម​កម្សាន្ដ​ ។​

​ទាក់ទិន​នឹង​ហ្វេ​ស​ប៊ុ​ក​ចង់​មើល​បុណ្យ​ អុំទូក​សូម​សម្ដេច​ចាត់តាំង​បាន​ទេ​?​ ក្នុង​ ករណី​នេះ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ ថា​ បើ​ក្មួយៗ​ជួយ​បូមទឹក​ដាក់​ស្រែប្រាំង​,​ ជួយ​ដាំ​ដុះ​ប្រហែលជា​ល្អ​ជាង​ ព្រោះ​ពេល​ នេះ​ជា​ពេល​កំពុង​ខ្វះ​ទឹក​ តំបន់​នៅ​តាម​ មាត់ទន្លេ​គឺ​លំបាក​ហើយ​ ព្រោះ​អត់​ទឹក​ ។​ សម្ដេច​បាន​ណែនាំ​ឱ្យ​បង្វែរ​ថវិកា​ដែល​ ត្រៀម​បម្រុង​សម្រាប់​បុណ្យអុំទូក​ទៅ​ សម្រាប់​ទិញ​ប្រេង​បូមទឹក​ដាក់​ស្រែ​វិញ​។​

​សម្ដេច​បន្ដ​ថា​ តើ​រឿង​នេះ​អស់លោក​ អ្នកវិភាគ​គិត​ដូ​ម្ដេច​?

​ខ្ញុំ​មិន​យល់​!​ ដូច​ជា​រពឹសមាត់​ម្ល៉េះ​!​ បើ​គេ​តប​វិញ​ថា​គេ​ហ្នឹង​ហិង្សា​,​ ថា​គេ​ ហ្នឹង​ផ្ដាច់​ការ​?​

​សម្ដេច​បាន​លើក​ជា​សំណួរ​ថា​ បើ​ខ្ញុំ​ ផ្ដាច់​ការ​ តើ​លោក​ឯង​និយាយ​ដូច្នេះ​បាន​ ឬ​អត់​?​ ដោយសារ​លោក​ឯង​មាន​សេរី​ ភាព​ហើយ​*​បានជា​លោក​ឯង​និយាយ​មក​ ទាំង​ទទឹងទិស​អ៊ី​ប​ចឹ​ង​ ។​

​ខ្ញុំ​គ្រាន់តែ​បកស្រាយ​ទេ​ដើម្បី​ឱ្យ​អស់​ ចិត្ដ​ ព្រោះ​ការ​ប្រមាថ​តាម​រយៈ​ការ​ធ្វើ​ អត្ថាធិប្បាយ​វិភាគ​បែប​នេះ​គឺជា​ភាព​ ព្រហើន​ដែល​មិន​អាច​ទទួលយក​បាន​ហួស​ ហេតុ​ពេក​ហើយ​…​ សូម​មេត្ដា​យោគ​ យល់​កុំឱ្យ​កម្ដៅ​នយោបាយ​ចេះ​តែ​ក្ដៅ​ ដោយសារ​អស់លោក​…​ ល្មមៗ​បាន​ហើយ​ កុំ​យក​រឿង​អុំទូក​ធ្វើ​ជា​រឿង​នយោបាយ​ ៕​ ហេង​ សូ​រិ​យា​

IMG_1111 IMG_1127 IMG_1118