ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជូនពរ​ក្នុង​ពេល​ពិនិត្យ​សុខភាព​

ចែករំលែក៖


​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ បាន​សរសេរ​ថា​ សម្តេច​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ជូនពរ​សម្តេច​ក្នុង​ពេល​ពិនិត្យ​សុខភាព​។​

​សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

«​ប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​ !​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ​ នៅ​ពេល​ដឹង​ថា​ខ្ញុំ​កំពុង​ពិនិត្យ​សុខភាព​នៅ​សឹ​ង្ហ​បូ​រី​។​ការ​ជូនពរ​នេះ​ជា​ការ​បញ្ជាក់​ពី​ការ​ស្រឡាញ់​រាប់អាន​របស់​បងប្អូន​ចំពោះ​ខ្ញុំ​។​ នៅ​ថ្ងៃនេះ​ការ​ពិនិត្យ​នឹង​ត្រូវ​បន្ត​តាម​កម្មវិធី​របស់​គ្រូពេទ្យ​ដែល​បាន​កំណត់​។​

​ខ្ញំ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​សូម​ជួប​តែ​សំណាងល្អ​»៕

11

1

2

3


ចែករំលែក៖