ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ផ្ញើ​សារ​ជូន​ដល់​មន្ដ្រី​ទូ​ទាំង​ប្រទេស​ថា​ បើ​ចង់បាន​ការ​ទទួល​រាប់អាន​ស្មោះស្ម័គ្រពី​សម្តេច​ គឺ​សូម​មេត្ដា​បញ្ឈប់​នូវ​ការ​ប្រព្រឹត្ដ​ល្បែង​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​ ជូន​ដល់​មន្ដ្រី​នៅ​ទូ​ទាំង​ប្រទេស​ថា​ បើ​ចង់​ បានការ​ទទួល​រាប់អាន​ស្មោះស្ម័គ្រ​ពី​ខ្ញុំ​ គឺ​ សូម​មេត្ដា​បញ្ឈប់​នូវ​ការ​ប្រព្រឹត្ដ​ល្បែង​។​

​សម្ដេច​តេ​ជោ​បាន​ផ្ញើ​សារ​ទៅ​មន្ដ្រី​ ទូ​ទាំង​ប្រទេស​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្នុង​ឱកាស​ដែល​ សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​អញ្ជើញ​ទៅ​សំ​ណេ​*​ះ​សំ​ណា​ល​និង​ សាកសួរ​សុខទុក្ខ​យោធិន​ពិការ​៣១៧​ កោះ​ស្លា​ និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០១៥-២០១៦​នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្ដកំពត​ ដែល​បាន​ប្រារឰ​ ពិធី​ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ កោះ​ស្លា​ ។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​សម្ដេច​ តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ ខ្ញុំ​មាន​ ការ​ខ្មាស​អៀន​នៅ​ត្រង់​មន្ដ្រី​មួយ​ចំនួន​ ដែល​លេងល្បែង​ ហើយ​ដែល​ធ្លាប់​រាប់​ អាន​ ខ្ញុំ​មិន​អាច​ទាក់ទង​បាន​បន្ដ​ទៀត​ទេ​។​ ខ្ញុំ​ផ្ញើ​សារ​ពី​នេះ​ទៅ​តែ​ម្ដង​ ព្រោះ​ខ្ញុំ​ខ្មាស​ អៀន​នៅ​ត្រង់​ បន្ដិចៗ​ទៅ​គាត់​ទៅ​រក​លុយ​ ពី​ខ្ញុំ​ ដល់​បាន​លុយ​ហើយ​ចូល​ទៅ​លេង​ ល្បែង​ ។​ ដូច្នេះ​ខ្ញុំ​ខ្មាស​អៀន​ ព្រោះ​ខ្ញុំ​ត្រូវ​ ការ​លុយ​របស់ខ្ញុំ​ទៅ​ឧបត្ថម្ភ​យុទ្ធ​ជន​ពិការ​ ត្រូវការ​ឧបត្ថម្ភ​ដល់​អ្នក​ក្រីក្រ​ ហេតុ​អ្វី​ បានជា​ត្រូវ​ឱ្យ​គេ​បោក​?​ យក​ទៅ​ចូល​ លេងល្បែង​ ។​

​ដូច្នេះ​ខ្ញុំ​ផ្ញើ​សារ​ទៅ​មិនមែន​គ្រាន់តែ​ អ្នក​នៅ​ទី​នេះ​ទេ​ អ្នក​ដទៃ​នៅ​ទូ​ទាំង​ប្រទេស​ បើ​ចង់បាន​ការ​ទទួល​រាប់អាន​ដ៏​ស្មោះ​ ស្ម័គ្រ​ពី​ខ្ញុំ​ គឺ​សូម​មេត្ដា​បញ្ឈប់​ការ​លេង​ ល្បែង​ ។​ ដូច្នេះ​អ្នក​ទាំងអស់​គ្នា​បញ្ឈប់​ទៅ​ ការ​កាត់​យល់សប្ដិ​,​ បញ្ឈប់​ទៅ​ការ​ចាក់​ កន្ទុយលេខ​ អត់​មាន​ផលប្រយោជន៍​ទេ​ ប្រឹងប្រែង​ធ្វើការ​ ។​ ខ្ញុំ​សង្ឃឹមថា​ បងប្អូន​ ទាំងអស់​មិន​ផ្ដល់​គំរូ​អាក្រក់​ដល់​កូន​ ដល់​ ចៅ​នោះ​ទេ​ ។​

​សម្ដេច​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​ សមត្ថកិច្ច​ដែល​នៅ​មូលដ្ឋាន​នេះ​ត្រូវ​ បោសសម្អាត​បន​ល្បែង​ដែល​មាននៅ​ ក្នុង​ផ្សារ​ឱ្យ​ចេញ​ទៅ​ក្រៅពី​ទី​នេះ​ ។​ សូម​ លោក​អភិបាល​ខេត្ដកំពត​ មេត្ដា​ពិនិត្យ​ មើល​ ព្រោះ​តំបន់​នេះ​មិនមែន​ជា​បន្ទាយ​ ទាហាន​ទេ​ កន្លែង​នេះ​គ្រាន់តែ​ជា​អតីត​ យុទ្ធ​ជន​ពិការ​ មិនមែន​ជា​បន្ទាយ​ទាហាន​ ដែល​យើង​គ្មាន​សិទ្ធិ​មក​ត្រួតពិនិត្យ​នោះ​ ទេ​ គឺ​នៅ​ក្រោម​អាជ្ញាធរ​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​តេ​ជោ​ ក៏​បាន​ជូន​សារ​ដល់​យុទ្ធ​ជន​ពិការ​ផង​ដែរ​ ដើម្បី​ឱ្យ​បងប្អូន៍​បាន​ជ្រាប​ទាំង​យុទ្ធ​ជន​ ពិការ​ និង​និវត្ដន៍​ជន​ យើង​កំពុង​តែ​ធ្វើ​ ការ​កែតម្រូវ​បន្ដបន្ទាប់​គឺ​នៅ​ត្រង់​ថា​ អ្នក​ចូល​និវត្ដន៍​មុន​បាន​ទទួល​បៀវត្សរ៍​ ទាប​ និង​អ្នក​ចូល​និវត្ដន៍​ក្រោយ​បាន​ទទួល​ បៀវត្សរ៍​ខ្ពស់​ ។​ ចំណុច​នេះ​ហើយ​ជា​ ចំណុច​ដែល​ត្រូវ​កែតម្រូវ​ គឺ​យើង​រំកិល​ អ្នក​ដែល​បាន​បៀវត្សរ៍​ទាន​ជាងគេ​រំកិល​ ឡើង​ដើម្បី​ឱ្យទៅ​កៀក​អ្នក​ខ្ពស់​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ គោលដៅ​របស់​យើង​អ្នកទាប​បំផុត​នៃ​ បៀវត្សរ៍​ឱ្យ​បាន​៤៨​ម៉ឺន​រៀល​ ស្នើ​នឹង​១២០​ ដុល្លារ​នៅ​ឆ្នាំ​២០១៨​ ក្នុង​ពេល​ដែល​ មន្ដ្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ដែល​កំពុងធ្វើការ​មាន​ប្រាក់ខែ​មិន​ទាប​ ជាង​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨​ ។​

​សម្ដេច​តេ​ជោ​គូសបញ្ជាក់​ថា​ ការ​ ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ដ្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​មិ​ិ​ន​មែន​ធ្វើ​តែ​ ចំពោះ​អ្នក​ដែល​កំពុង​តែ​ធ្វើការ​ទេ​ គឺ​ធ្វើ​ ជាមួយ​អ្នក​ដែល​ចូល​និវត្ដន៍​និង​អ្នក​ ពិការ​ភាព​ផង​ដែរ​ ៕​ ហេង​ សូ​រិ​យា

 

IMG_1023