ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ប្រធានរដ្ឋសភា​អនុញ្ញាត​ឱ្យ​ ប្រធាន​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម​ចូល​ជួប​សវនាការ​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​វិមាន​រដ្ឋសភា​សម្ដេច​ អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ជួប​សវនាការ​ជាមួយ​លោកស្រី​ ហា​ ធី​ឃៀត​ (Ha​ Thikhiet)​ លេខា​គណៈ​ លេខា​មជ្ឈិមបក្ស​វៀតណាម​និង​ជា​ប្រធាន​ ចលនា​មហាជន​មជ្ឈិមបក្ស​ ។​

​លោក​ កែវ​ ពិសិដ្ឋ​ នាយក​ខុទ្ទកាល័យ​ សម្ដេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​នោះ​លោកស្រី​ ហា​ ធី​ឃៀត​ (Ha​ Thi​ khiet)​ លេខា​គណៈ​ មជ្ឈិមបក្ស​វៀតណាម​និង​ជា​ប្រធាន​ ចលនា​មហាជន​មជ្ឈិមបក្ស​បាន​ជម្រាប​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​និង​ គណៈប្រតិភូ​បន្ដ​ពង្រឹង​ពូន​ជ្រុំ​ទំនាក់ទំនង​មិត្ដភាព​នៃ​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​រឹង​មាំ​និង​កិច្ច​សហប្រតិបត្ដិការ​រវាង​គណ​ បក្ស​នឹង​គណបក្ស​ និង​រវាង​រដ្ឋាភិបាល​ នឹង​រដ្ឋាភិបាល​ប្រទេស​ទាំង​២​ ។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ចលនា​ មហាជន​នៃ​បក្ស​កុម្មុយនីស្ដ​វៀតណាម​ ពិតជា​បាន​រួមចំណែក​បន្ដ​ពូន​ជ្រុំ​លើក​ កម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​២​កាន់តែ​ រឹង​មាំ​និង​ចំណង​សាមគ្គីភាព​ ព្រមទាំង​ កិច្ច​សហប្រតិបត្ដិការ​រវាង​បក្ស​ទាំង​២​ និង​រដ្ឋាភិបាល​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​រឹង​ មាំ​ទៀត​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​នៃ​ប្រជា​ ជាតិ​ទាំង​២​កម្ពុជា​-​វៀតណាម​ ។​ សម្ដេច​ ប្រធានរដ្ឋសភា​គាំទ្រ​ចំពោះ​កិច្ច​សហ​ ប្រតិបត្ដិការ​រវាង​ចលនា​មហាជន​បក្ស​ កុម្មុយនីស្ដ​វៀតណាម​នឹង​ចលនា​មហា​ ជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​កិច្ចសហការ​គ្នា​បាន​យ៉ាង​ល្អ​និង​បាន​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​

​លោកស្រី​ ហា​ធី​ ឃៀត​ បាន​អញ្ជើញ​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ មាន​ពេលវេលា​សម​ស្រម​ណាមួយ​ អញ្ជើញ​ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​ប្រទេស​វៀតណាម​ ។​

​សូម​បញ្ជាក់​ថា​ ជំនួប​នេះ​ដើម្បី​រឹត​ ចំណង​សាមគ្គីភាព​កិច្ច​សហប្រតិបត្ដិការ​ រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​ កុម្មុយនីស្ដ​វៀតណាម​ដើម្បី​ជា​ប្រយោជន៍​ សេដ្ឋកិច្ច​ប្រទេស​ទាំង​២​ និង​បន្ដ​កិច្ច​សហ​ ការ​រវាង​ខេត្ដ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​បង្កើន​ចំណង​សាមគ្គីភាព​ ប្រជាជន​ និង​ប្រជាជន​នៅ​តាម​ខេត្ដ​នៅ​តាម​ព្រំដែន​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​ ពាណិជ្ជ​ កម្ម​ទៅ​វិញ​ទៅ​មក​នឹង​កសាង​បាន​កាន់​ រឹង​មាំ​នូវ​ខ្សែបន្ទាត់​ព្រំដែន​សន្ដិភាព​មិត្ដភាព​និង​កិច្ច​សហប្រតិបត្ដិការ​ល្អ​និង​មាន​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ៕​ ហេង​ សូ​រិ​យា​

sew