ព័ត៌មានទាន់ហេតុការណ៍៖

សម្ដែងរបាំប្រជាប្រិយ៍អន្តរជាតិដើម្បីប្រមូលនិធិជួយដល់មន្ទីរពេទ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រុមសិល្បៈរបាំប្រជាប្រិយ៍ នៃក្រសួងវប្បធម៌និងវិចិត្តសិល្បៈកម្ពុជានិងក្រុមសិល្បៈរបាំប្រជាប្រិយ៍អន្តរជាតិ មកពីសាលកវិទ្យាល័យប្រ៊ី ហ្គីមយាំង នៃសហរដ្ឋអាមេរិកបានសម្ដែងរបាំប្រជា ប្រិយ៍នៅសាលមហោស្របកោះពេជ្រ កាលពីរាត្រីថ្មីៗនេះ ក្នុងគោលបំណង ប្រមួលមូលនិធិជួយដល់មន្ទីរពេទ្យនគរ​ទេព ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជា​ពលរដ្ឋខ្មែរ ពិសេសស្ត្រីទីទាល់ក្រកម្ពុជា។

លោកអែ៊ ឌឺ តាដោត ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃអង្គការពួកបរិសុទ្ធចុងក្រោយបានឲ្យដឹងថា កាសម្ដែងរបាំប្រជាប្រិយ៍អន្តរជាតិនេះត្រូវបានសហការរៀបចំឡើងដោយសាសនាចក្រ នៃព្រះយេសូ៊គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុង​ក្រោយ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រសួងកិច្ចការនារី សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ ធនាគារកាណាឌីយ៉ា ធនា​គារ ftb ផ្សារទំនើបអុីអនម៉ល រួមនិង ស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុន ជាដែគូមួយ ចំនួនទៀត សំដៅ រួមគ្នាជាកម្លាំងមហា សាមគ្គីជួយដល់មន្ទីរពេទ្យនគរពេទនេះ ឲ្យដំណើរការប្រកបដោយជោគជ័យក្នុងសកម្មភាពមនុស្សធម៌របស់ខ្លួននៅពេលខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត អុឹង កន្ថាផាវីរដ្ឋ មន្រ្តីក្រសួងកិច្ចការនារីនិងជាតំណាង ឲ្យក្រុមស្ថាបនិក នៃមន្ទីរពេទ្យនគរពេទ បានថ្លែងអំណារគុណយ៉ាងស្រាវជ្រាវដល់សប្បុរសជននានាទាំងជាតិនិងអន្តរជាតិក៏ដូចជាអង្គការសប្បុរសជនធម៌ពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ដូចអង្គការក្រុមហ៊ុន ដៃគូ​មួយចំនួនទៀត ដែលបានបរិច្ឆាគនូវមូល និធិផ្ទាល់ខ្លួនប្រកបដោយទឹកចិត្តសប្បុរសជួយដល់មន្ទីរពេទ្យនគរពេទនាពេលនេះ ដែលជាចំណែកមួយនៃសកម្មភាពមនុស្សធម៌ជួយទ្រទ្រង់និងលើកម្ពស់សុខមាល​ភាពប្រជាពលរដ្ឋកម្ពុជា ពិសេសស្ត្រីក្រីក្រ ស្ត្រីមេម៉ាយឲ្យរួចផុតពីភាពក្រីក្រនិងជំងឺសង្កាត់ផ្សែងៗ៕ ប្រាថ្នា

NKD-36x6_outline