ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅស្រុកកំណើត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅស្រុកកំណើត នៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ និងអញ្ជើញទៅកន្លែងមួយចំនួនដែល សម្តេចធ្លាប់រស់នៅកាលសម័យឈឺចាប់ កាប់សម្លាប់ដ៏ឃោឃៅ របស់ ប៉ុល ពត ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរម្លឹកនាសម័យអតីតកាល ដែលសម្តេចបានស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ ។

សម្តេចបានរម្លឹកថា កាលពី៤០ឆ្នាំមុន ជាថ្ងៃដែលសម្តេចរៀបការម្តង១៣គូ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលសម្តេចទាំងពីរ ត្រូវតស៊ូផ្ដួលរំលំរបបផ្តាច់ការប៉ុល ពត ដោយយកជីវិតធ្វើដើមទុនមិនមែនជារឿងសាមញ្ញនោះឡើយ ។

ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ ។

ស្លាប់កូនទី១ និងបែកគ្នាក្នុងគ្រា ពេលមានកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅថា ពូៗ រយៈពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគួរកើតមានសោះឡើយ ។

រឿងរ៉ាវ ដ៏ឈឺចាប់នេះ មិនត្រឹមតែគ្រួសារសម្តេចប៉ុណ្ណោះទេ វាបានកើតឡើងសម្រាប់ប្រជាជនទូទាំងប្រទេស នេះគ្រាន់តែជាការសង្ខេបរឿងរ៉ាវខ្លះៗប៉ុណ្ណោះ ។

សូមជូនពរ ពលរដ្ឋកម្ពុជាទាំងអស់ ឱ្យជួបតែសុខសន្តិភាពគ្រប់ក្រុមគ្រួសារ កុំឱ្យកើតមាន នូវសង្គ្រាមនាសម័យអតីកាល ដ៏ឈឺចាប់នោះម្តងទៀតឱ្យសោះ ៕

3

2

1


ចែករំលែក៖