ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមជាមួយលោកស្រី Nguyen Thi Hien ធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកតនៃព្រះបរមរាជវាំង

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករជ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាមួយលោកស្រី Nguyen Thi Hien ភរិយាលោកប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកតនៃព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

កម្មវិធីនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃថ្នាក់ដឹកនាំប្រទេសវៀតណាម ដឹកនាំដោយលោក Tran Dai Quang ប្រធានធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

1-387

1-461

1-629

1-913

1-1148

1-2133