ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោមដឹងថាមានជនជ្រុល និយមនៅប៉ុនប៉ងបង្កចលាចលសង្គម

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងឱកាសបើកសន្និ បាតក្រសួងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ថា នៅកម្ពុជាមានក្រុមជ្រុលនិយម មួយចំនួននៅតែចិញ្ចឹមចិត្តមហិច្ឆតាញុះ ញង់ឲ្យមានបញ្ហាអសន្តិសុខក្នុងសង្គម។

ជាក់ស្តែងអតីតមន្រ្តីបក្សប្រឆាំងដែលកំពុងរស់នៅក្នុងខេត្តនគររាជសីមាប្រទេសថៃបាន បង្កើតចលនាតស៊ូមួយប្រឆាំងរាជ រដ្ឋាភិបាលកម្ពុជា។ ចលនាដែលមានឈ្មោះ ពេញថា «ចលនាតស៊ូខ្មែរក្រោម» នេះមានគោលបំណងសហការជាមួយក្រុមប្រឆាំងដទៃទៀតតស៊ូប្រយុទ្ធឲ្យមានការផ្លាស់ប្តូរ រដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ចលនាតស៊ូខ្មែរក្រោមនេះឈ្មោះ ទ្រឿង ទី ជាប្រធាន, ឈ្មោះ លៀង សុខា អនុប្រធាន ទទួលបន្ទុកហិរញ្ញវត្ថុ និងផែនការ, ឈ្មោះ លី ឈូន អនុប្រធានទទួលបន្ទុកកិច្ចការ ទូទៅ, ឈ្មោះ ថាច់ លិន ជាប្រធានប្រតិបត្តិ ការ, ឈ្មោះ ហ្សាង សើង (ឈ្មោះដើមថាច់ វិញ), ឈ្មោះ ទ្រឿង ថាញ់ក្វាង ជាសមា ជិកនិងមានសមាជិកសមាជិកាមួយចំនួន ទៀត។ ចលនានេះមានមូលដ្ឋាននៅផ្សារស៊ីមុមមឿង ខេត្តនគររាជសីមាដែលមាន ចម្ងាយពីទីក្រុងបាងកកប្រហែល៧០គីឡូម៉ែត្រ។ នៅទីនោះគេកត់សម្គាល់ឃើញ មានជនជាតិខ្មែរ និងខ្មែរក្រោមរស់នៅ ច្រើនដែលអ្នកខ្លះជាមុខសញ្ញាប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា ។

ជាក់ស្តែងដូចឈ្មោះ លៀង សុខា អនុប្រធានចលនាតស៊ូខ្មែរក្រោមម្នាក់នេះ កាលពីឆ្នាំ២០១១ សមត្ថកិច្ចបានចាប់ខ្លួនឃុំឃាំងជាង២ខែម្តងហើយពីបទញុះញង់ឲ្យប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្រោយពីសមត្ថកិច្ចដោះលែងឲ្យនៅក្រៅឃុំឈ្មោះនេះក៏រត់ភៀសខ្លួនទៅនៅប្រទេសថៃរហូតមកទល់សព្វថ្ងៃ។ សមាសភាពនៅក្នុង ចលនាតស៊ូខ្មែរក្រោមនេះសុទ្ធតែជាអតីតសាជិកសកម្មរណសិរ្សជាតិរបស់ឈ្មោះ សម សេរី ជាចលនារណសិរ្សប្រឆាំងរដ្ឋាភិបាលកម្ពុជា។ សមាជិកមួយចំនួនរបស់រណ សិរ្សជាតិ សម សេរី បច្ចុប្បន្នកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសនៅឡើយ ។

NKD-36x6_outline

ប្រភពឲ្យដឹងទៀតថា ចលនាតស៊ូខ្មែរ ក្រោមក៏មានបណ្តាញទាក់ទងនៅក្នុង ប្រទេសកម្ពុជា និងនៅក្រៅប្រទេសដែរ ប៉ុន្តែមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។ នៅក្នុងប្រទេសកម្ពុជាចលនានេះមានទំនាក់ទំនងជាមួយក្រុមសកម្មជនគណបក្សប្រឆាំង(លៀង សុខា ជាសមា ជិកសកម្មគណបក្ស សម រង្ស៊ី) ។

នៅក្រៅប្រទេសពួកគេទាក់ទងនឹងជនខ្មែរក្រោមដើម្បីសុំការឧបត្ថម្ភផ្នែកហិរញ្ញ វត្ថុ។ នៅលើទំព័របណ្តាញទំនាក់ទំនង សង្គមឈ្មោះ Sokha Leang ឬ Khmer forkhmer បានចុះផ្សាយព័ត៌មាននិងទស្សនៈ ផ្សេងៗវាយប្រហារច្រំដែលៗទៅលើរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន។ ទោះយ៉ាង ណាគេមិនប្រាកដថាចលនាតស៊ូខ្មែរក្រោម របស់ក្រុម ទ្រឿង ទី, លៀង សុខា, លី ឈូន, ថាច់ លិន, ថាច់ វិញនេះមានកម្លាំងប្រដាប់ អាវុធឬក្រុមហិង្សាណាដើម្បីប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះទេដោយ គេគ្រាន់តែដឹងថា ក្រុមនេះសុទ្ធតែជាសមាសភាពមកពីគណបក្សសម រង្ស៊ី និង ខ្លះជាអ្នកសារព័ត៌មានគាំទ្រគណបក្សប្រឆាំង ប៉ុណ្ណោះ។ ប្រភពមួយដែលអះអាងថាបានដឹងខ្លះៗអំពីចលនាតស៊ូខ្មែរក្រោមបាន និយាយថា សហគមន៍ខ្មែរក្រោមដែលភៀស ខ្លួនមកនៅផ្សារស៊ីមុមមឿង ខេត្តនគររាជ សីមា ប្រទេសថៃនេះបានបង្កើតនិងចូលរួម ចលនានេះមែន ហើយថានៅកម្ពុជាក៏មានបងប្អូនខ្មែរក្រោមខ្លះបានទៅចូលរួមដែរ ពិសេសកាលពួកគេទៅចូលរួមពិធីថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៦ នៅក្រុងបាងកក ដែលក្រោយមកបានចូលរួមប្រជុំជាមួយចលនាតស៊ូខ្មែរក្រោមនៅនឹងផ្សារស៊ីមុមមឿងនេះដែរ។ ប៉ុន្តែគេមិនបានដឹងពិស្តារអំពីការប្រជុំនេះ ឡើយ ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានមានប្រសាសន៍ថា «កម្ពុជានៅ តែមានក្រុមជ្រុលនិយមមួយចំនួននៅតែ ចិញ្ចឹមចិត្តមហិច្ឆតាញុះញង់បង្កឲ្យចលាចល វឹកវរនិងអសន្តិសុខនៅក្នុងសង្គម»។ សម្តេច ក្រឡាហោមមានប្រសាសន៍ដូចនេះនៅ ទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅ ការងារឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ ៕ ហេង សូរិយា

 

der