ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ប្រគល់ពានធំជូនទៅសមាគម កីឡា ក្រសួងការពារជាតិ រក្សាទុក១ឆ្នាំ

ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្តីទី និងជាប្រធានសហព័ន្ធកីឡាប៉េតង់ កម្ពុជាបានប្រគល់ពានធំ ប្រចាំឆ្នាំជូនទៅក្រុមកីឡាករ មកពីសមាគម កីឡាក្រសួងការពារជាតិ បន្ទាប់ពីពួកគេលេងឈ្នះ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ នៅទីលានប៊ូល និងប៉េតង់កម្ពុជា ក្រោមអធិបតីភាព សម្តេចក្រឡលាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានសហព័ន្ធ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើននាក់ផងដែរ ។

លោក ឯម ហៀង ប្រធានគណៈកម្មការ រៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ សដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង លើកទី១៧នេះ មានកីឡាករ-កីឡាការិនីជិត៤០០នាក់ មកពីក្លិប សមាគមក្លិប កីឡាប៉េតង់ចំនួន ៣៦ ទូទាំងប្រទេស បានបញ្ជូនអត្តពលិក មកចូលរួមប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧​នៅទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។​

លោកបានបន្តឲ្យថាការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១៧នេះ មានសមាគម-ក្លិបចំនួន៣៦ចូលរួមប្រកួត ក្នុងនោះមានកីឡាករ-កីឡាការិនីសរុប ៣៩០នាក់ មាន វិញ្ញាសាចំនួន៦គឺវិញ្ញាសា ៣នាក់ទល់៣នាក់បុរសចំនួន៤៣ក្រុម ។វិញ្ញាសា៣នាក់ទល់ ៣ នាក់វ័យចាស់ចំនួន១៦ក្រុម ។វិញ្ញាសា៣នាក់ទល់៣នាក់នារីចំនួន១១ក្រុម ។វិញ្ញាសា៣នាក់ទល់៣នាក់ចម្រុះ ចំនួន១១ក្រុម។វិញ្ញាសាម្នាក់ទល់ម្នាក់យុវជន ចំនួន២៧ក្រុម និង វិញ្ញាសា ម្នាក់ទល់ម្នាក់យុវនារី ១១ក្រុម ។ចំពោះលទ្ធផល ការប្រកួតរយៈពេល៤ថ្ងៃនោះ ពានធំបានទៅកលើក្រុមបុរស លេង៣ទល់៣នាក់ ជាប់ចំណាត់ថ្នាក់លេខប្រចាំរដូវកាល ដោយទទួលបានមេដាយមាស ចំណាច់ថ្នាក់លេខ២ បានទៅក្រុមទីស្តីការគណៈរដ្ឋមន្ត្រី មេដាយប្រាក់ ចំណាត់ថ្នាក់លេខ៣ បានទៅសមាគម អគ្គភស្តុភារ នៃក្រសួងការពារជាតិ និងលេខ៣ស្ទួន បានទៅក្រុមក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះ សម្តេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី មានប្រសាសន៍ថា តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធដើម្បី​ត្រៀម​ចូលរួមប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣សហព័ន្ធមាន​តម្រូវ ចាំបាច់មួយចំនួន ដូចជា ការបណ្តុះបណ្តាលកីឡាករកីឡាការិនី វ័យក្មេងបន្ថែម ការកសាងទីលានប្រកួតប្រកដដោយស្តងដាអន្តរជាតិ ដើម្បីឆ្លើយតបនិងតម្រូវការចាំបាច់ ដេលអាចបម្រើដល់ការហ្វឹកហាត់ និងការប្រកួត ជាលក្ខណៈជាតិ​និងអន្តរជាតិផងដែរ។ សម្តេចបានបន្តថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងអប់រំយុវជននិងកីឡា បានទំលាក់កញ្ចប់ថវិកា វិភាជន៍ចំនួន១០០លានរៀលក្នុង១ឆ្នាំ សម្រាប់ឲ្យសហព័ន្ធកីឡាប៉េតង់ មានលទ្ធភាព ធ្វើការកែលម្អ ហេដ្ឋានរចនាសម្ព័ន្ធ និងការអភិវឌ្ឍសមត្ថភាព កីឡាករកីឡាការិនី គ្រូបង្វឹក មន្ត្រីរបស់ខ្លួនឲ្យស្រប់និងនិយាមកីឡាស៊ីហ្គេមជាគោលដៅឆ្ពោះទៅរកការប្រកកួត កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។

ក្នុងឱកាសនោះដែរ សម្តេច​ក្រឡាហោម បានសម្រេចកសាងទីស្នាក់ការសហព័ន្ធកីឡាប៉េតង់មួយ សម្រាប់ឲ្យមន្ត្រីធ្វើការងារ បម្រើសហព័ន្ធ និងសម្រាប់តំកលឯកសារនានា ។ ទន្ទឹមនិងការប្រកាសកសាងទីស្នាក់ការសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានេះដែរ​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធានារ៉ាបរងថ្លៃដំពូលទីស្នាក់ការសហព័ន្ធទាំងស្រុង៕ សារីម