ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ស្នើឲ្យប្រជាពលរដ្ឋសហការជាមួយ នគរបាលដើម្បីពង្រឹងសន្តិសុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៧១ថ្ងៃកំណើតនគរបាល ជាតិកម្ពុជាថ្ងៃទី១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៦ នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិជួយចូលរួមសហការជាមួយកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើឲ្យសន្តិសុខ សណ្ដាប់ធ្នាប់សង្គមជាតិយើងមានភាពល្អប្រសើរឡើង ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ដែលបានប្រសូតចេញពីកូនចៅពលរដ្ឋខ្មែរ គ្រប់ជំនាន់បានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានពលីជីវិតគ្រប់បែបយ៉ាងនិងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ។

សម្ដេចក្រឡាហោមមានប្រសាសន៍ទៀត ថា កងកម្លាំងនគរបាលជាតិបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនរាប់មិនអស់ក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដីរ ក្សា ស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ ឧបាយកលប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរវកម្ម បង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារ អាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សា សុខសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ។ ក្រៅពីនេះកងកម្លាំងនគរបាលក៏បានចូល រួមក្នុងលេណដ្ឋានសមរភូមិជាមួយកងយោធពលខេមរភូមិន្ទការពារខ្សែបន្ទាត់ បង្គោលខណ្ឌសីមាព្រំដែនផងដែរ ។

សម្ដេចក្រឡាហោមបន្តថា តាមរយៈកិច្ច ខិតខំថែរក្សាការពារសន្តិសុខ សណ្ដាប់ ធ្នាប់នោះបានជំរុញឲ្យកម្ពុជាមានស្ថិរភាពនយោបាយបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ និងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗកើនដល់ ១.៣២៥ដុលា្លរអាមេរិកក្នុងមួយឆ្នាំ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងមកនគរបាលជាតិបាន ប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លួនក្នុង ការថែរក្សាសន្តិសុខសង្គមធ្វើឲ្យបទល្មើស បន្តថយចុះ៤ភាគរយបន្ថែមទៀត បើធៀប ឆ្នាំ២០១៤ដែលមានត្រឹម២.៧០៨ករណី លើ២.៨១៤ករណី និងបានចាត់វិធានការបង្ក្រាបបណ្ដាករណីបទល្មើសកើនឡើង រហូតដល់៧៩ភាគរយឃាត់ខ្លួនជនល្មើសបានជាង៣.០០០នាក់ ៕ ហេង សូរិយា

13228109_647917245359982_2093735797_n