ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាក់ពីការមិនអនុញ្ញាតឲ្យរដ្ឋ មន្ត្រីចូលបំភ្លឺក្នុងរដ្ឋសភា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៧ បានមានប្រសាសន៍ថា សម្តេចមិនប្រឆាំងនឹងការកោះហៅរដ្ឋមន្រ្តីពីសំណាក់តំណាងរាស្រ្តគណបក្សប្រឆាំងឲ្យទៅឆ្លើយបំភ្លឺនៅរដ្ឋសភានោះទេ ប្រសិន បើអ្នកតំណាងរាស្រ្តទាំងនោះគោរពលក្ខខណ្ឌ ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈ មណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ សម្តេចតេជោបានថ្លែងថា ចំពោះការកោះ ហៅរដ្ឋមន្រ្តី៣រូបពីសំណាក់ក្រុមតំណាង រាស្រ្តពីគណបក្សប្រឆាំងគឺលោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក អុិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារសម្តេចមិនអនុញ្ញាតទេ ដរាប ណាតំណាងរាស្រ្តគណបក្សប្រឆាំងមិន មកប្រជុំសភាឲ្យបានទៀងទាត់ ហើយមិនព្រមទទួលចម្លើយរបស់បណ្តារដ្ឋមន្រ្តីដែល មកឆ្លើយបំភ្លឺ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា “អ្នកឯងមិនអាចមានសិទ្ធិមកកោះហៅរដ្ឋមន្រ្តីទៅឆ្លើយបំភ្លឺបានទេបើអ្នកឯងមិនគោរពច្បាប់គោរពតួនាទី។ ម្យ៉ាងទៀតអ្នកឯងហៅរដ្ឋមន្រ្តីមកសួរឆ្លើយអ្នកឯងទទួល ប៉ុន្តែចេញមកវិញអ្នកឯងមកប្រាប់អ្នក កាសែតថាមិនត្រឹមត្រូវ” ។

នាឱកាសនោះសម្តេចតេជោបានទាមទារឲ្យក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង គោរពច្បាប់ និងចូលរួមប្រជុំឲ្យទៀងទាត់ មុននឹងមានសិទ្ធិកោះហៅរដ្ឋមន្រ្តី។ សម្តេច តេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់ អារម្មណ៍គាំទ្រទៅលើការផ្តួចផ្តើមឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ ។

ពាក់ព័ន្ធនឹងបញ្ហាច្បាប់ស្តីពីគណបក្សនយោបាយសម្តេចតេជោ ហ៊ុន សែន បាន ថ្លែងថា ច្បាប់នេះត្រូវតែធ្វើឡើងវិញហើយ ដោយសារតែវាត្រូវបានចងក្រងតាំងតែពីឆ្នាំ១៩៩៨មកនោះ ។

សម្តេចតេជោបានស្នើឲ្យក្រុមប្រឹក្សាអ្នក ច្បាប់កម្ពុជាប្រជុំពិភាក្សាលើការធ្វើវិសោធន កម្មច្បាប់នេះ ហើយក៏បានផ្តល់យោបល់ ឲ្យយកគំរូតាមច្បាប់គណបក្សនយោបាយនៅក្នុងប្រទេសថៃ ។

សម្តេចតេជោបានថ្លែងថា នៅប្រទេស ថៃមេបក្សដែលប្រព្រឹត្តកំហុសធ្ងន់គឺត្រូវ រំលាយបក្សចោល ហើយសូម្បីតែគណៈ នាយកនៃបក្សនោះក៏ត្រូវជាប់ពិន័យហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំដែរ ។

សម្តេចតេជោបានថ្លែងទៀតថា មក ដល់ពេលបច្ចុប្បន្ននេះនៅក្រសួងមហាផ្ទៃមានគណបក្សនយោបាយជាច្រើនដែលបានស្នើសុំបង្កើត ប៉ុន្តែគណបក្សខ្លះគឺមានត្រឹមតែប្រធាន អនុប្រធានប៉ុណ្ណោះ ។

សម្តេចតេជោបានថ្លែងថា តាមច្បាប់ ស្តីអំពីគណបក្សនយោបាយដែលមាន គឺ គេតម្រូវឲ្យគណបក្សនយោបាយត្រូវមានស្នាមមេដៃ ប៉ុន្តែគណបក្សនយោបាយជាច្រើនដែលមិនអាចរកស្នាមមេដៃបាន គ្រប់។ ដូច្នេះត្រូវពិនិត្យមើលចំណុចនេះ ដើម្បីធ្វើនិរាករណ៍សំណើសុំច្បាប់បើកគណ បក្សទាំងអស់នោះនៅក្នុងរយៈពេល៣ ឬ ៦ខែ ។

NKD-36x6_outline

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ទៀតថា ការទទួលជំនួយបរទេសក៏ជា ចំណុចមួយដែលត្រូវតែពិចារណាដែរ។ ការទទួលជំនួយពីបរទេសគួរតែហាម ហើយតាមច្បាប់ចាស់គេតម្រូវឲ្យមានការផាកពិន័យត្រឹមតែ២០លានរៀល ប៉ុន្តែ គណបក្សខ្លះទទួលជំនួយពីក្រៅពី២ទៅ៣ លានដុល្លារ។ ដូច្នេះរឿងគេគេខ្លាចបង់ពិន័យ គួរពិនិត្យចំណុចនេះដែរដើម្បីកុំឲ្យបរទេសមកលូកដៃចូលនយោបាយនៅកម្ពុជា។ សម្ដេចតេជោសែនថ្លែងថា បើតាមសម្តេច ធ្លាប់បានលើកឡើងថា វិសោធនកម្មច្បាប់ ស្តីពីបក្សនយោបាយថ្មីនេះត្រូវកំណត់ថា ប្រធាន ឬអនុប្រធានបក្សនយោបាយណា ដែលជាទណ្ឌិត ឬមានពិរុទ្ធគឺមិនអាចនៅ ឈរឈ្មោះធ្វើជាប្រធានឬអនុប្រធានបក្សនយោបាយទៀតនោះឡើយ។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែងពីការចង់ឃើញច្បាប់ស្តីពីបក្សនយោបាយនេះធ្វើតាមលំនាំច្បាប់ប្រទេសថៃដែលកំណត់ថា បក្សនយោបាយ ណាដែលធ្វើផ្ទុយពីច្បាប់គឺត្រូវរំលាយចោល តែម្តងហើយហាមឃាត់សិទ្ធិធ្វើនយោបាយ ថែមទៀតផង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីសម្រួលផ្នែកនយោបាយ កម្ពុជាក៏បានធ្វើវិសោធនកម្មដោយលុបចោលមាត្រា៤៨ថ្មី(៣) ក្នុងជំពូកទី១២នៃបទបញ្ជាផ្ទៃក្នុងចោលផងដែរ។ មាត្រា៤៨ ថ្មី(៣)ដែលបែងចែកពីតួនាទីអំណាចរបស់ ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងភាគតិចដែលមានឋានៈស្មើនឹងនាយក រដ្ឋមន្ត្រីនោះ។ សម្តេចតេជោបានមាន ប្រសាសន៍ថា កម្ពុជាត្រូវការធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានកែសម្រួលអនុក្រឹត្យមួយដើម្បីកែសម្រួលនិងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាព។

ជាមួយគ្នានេះសម្តេចតេជោបានថ្លែងថា នៅពេលនេះកម្ពុជាកំពុងតែស្ថិតនៅក្នុង ដំណាក់កាលនៃការកែទម្រង់ដោយមាន ធនធានមនុស្សច្រើនតែនៅខ្វះអ្នកដែល មានសមត្ថភាព ។

សម្តេចតេជោថ្លែងបន្តថា សម្រាប់អ្នកដែលមានសញ្ញាបត្រផ្នែកឯកទេសវេជ្ជ សាស្រ្តបើចង់បម្រើជាតិគឺមិនកំណត់អាយុ ទេ ហើយមន្រ្តីរាជការទូទៅបើកម្រិតបណ្ឌិត ការប្រឡងក្របខណ្ឌក៏មិនតម្រូវឲ្យកំណត់អាយុដែរ ប៉ុន្តែទាមទារឲ្យមាននិក្ខេបបទ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀត ថា សម្រាប់អ្នកដែលមានសញ្ញាបត្រអនុ បណ្ឌិតគឺអាចចាប់ពីអាយុ៤០ឆ្នាំចុះ ហើយ បរិញ្ញបត្រគឺនៅត្រឹមអាយុ៣៥ឆ្នាំចុះ ៕ ហេង សូរិយា

 

sewe

aa ee