ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោប្រាប់ពីមូលហេតុដែលប្រើថ្ងៃ ខែឆ្នាំកំណើតពិតប្រាកដ និង មិនពិតប្រាកដ

ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ បានទម្លាយឲ្យដឹងពីថ្ងៃខែ ឆ្នាំ កំណើត ដែលសម្ដេចប្រើជាផ្លូវការ និង ថ្ងៃ ខែ ឆ្នាំកំណើតពិតប្រាកដរបស់សម្ដេច ជូនសាធារណៈជន ថា តើហេតុអ្វី បានជាសម្ដេចមានថ្ងៃខែឆ្នាំកំណើតផ្លូវការផង និង ថ្ងៃខែឆ្នាំកំណើតពិតប្រាកដផង ។

សម្ដេតេជោសែន បានពន្យល់នៅក្នុងទំព័រហ្វេសប៊ុក ដូច្នេះថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹង ដល់ថ្ងៃ ទី៤ ខែ មេសា ដែលជាថ្ងៃកំណើតមិនពិតប្រាកដ តែជាថ្ងៃកំណើតផ្លូវការរបស់ខ្ញុំដែលកំណត់យក ថ្ងៃ ៤ មេសា ១៩៥១។

ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃទី ៥ ខែ សីហា ឆ្នាំ១៩៥២ ត្រូវនិង ថ្ងៃ អង្គារ ១៥ កើត ខែស្រាពណ៍ឆ្នាំ រោងចត្វាស័ក ព.ស ២៤៩៦។ តើហេតុអ្វីបានជាយកថ្ងៃ៤ មេសា ១៩៥១ ជាថ្ងៃកំណើតទៅវិញ? ថ្ងៃ៤ មេសា ១៩៧០ ខ្ញុំចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ។ ពេលធ្វើការចុះឈ្មោះ ខ្ញុំមិនចាំថ្ងៃខែកំណើតខ្លួនឯង ដូចនេះក៏កំណត់យក ថ្ងៃ ៤ មេសា ឆ្នាំ១៩៥២ ជាថ្ងៃកំណើត ដើម្បីងាយចងចាំ។

ពេលនោះខុសថ្ងៃ ខែ តែត្រូវឆ្នាំរហូតដល់ថ្ងៃ ៨ ខែ មករា ឆ្នាំ១៩៧៩ ពេលបង្កើត រដ្ឋាភិបាល ពេលនោះបងប្អូនវាយអង្គុលីលេខបានវាយខុសឆ្នាំ ពីឆ្នាំ១៩៥២ មកឆ្នាំ១៩៥១ និង ផ្សព្វផ្សាយទាំងក្នុង និង ក្រៅប្រទេសរួចទៅហើយ។

សម្តេចបញ្ជាក់ថា ក្រោយពេលដឹង ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះពេលនោះខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុង វ័យ ២៧ឆ្នាំ គឺក្មេងខ្លាំងណាស់ តែបើយកតាមការវាយខុស និង កើនបាន១ឆ្នាំទៀត។ ពេលនេះចង់បន្ថយក៏មិនបានត្រូវរក្សា ថ្ងៃខែឆ្នាំនេះតទៅទៀត សំខាន់ឱ្យតែភរិយាខ្ញុំហៅខ្ញុំថាបងទៅបានហើយ កុំឱ្យហៅខ្ញុំថាតា ទុកពាក្យតាឱ្យចៅហៅវិញ៕ ហេង សូរិយា

10398996_982089898506174_4633748206312208136_n

12321677_982089891839508_2893519766141027585_n

12366328_982089878506176_1985998881855278516_n

12919725_982089935172837_7575023751793680519_n