ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សម្តេចតេជោផ្ញើសេចក្តីនឹករលឹករឮកដល់បងប្អូនជនរួមជាតិនិងកូនក្មួយៗយុវជនទាំងអស់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨​ បានថ្លែងយ៉ាងដូច្នេះថា៖

«សូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិនិងកូនក្មួយៗយុវជនទាំងអស់

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺកាន់តែជិតមកដល់ហើយនៅថ្ងៃទី ២៩ កក្កដា ២០១៨។ កម្ពុជាទូទាំងប្រទេសសប្បាយរីករាយចំពោះការបោះឆ្នោតខាងមុខនេះ ព្រោះយើងមានឱកាសបានប្រើប្រាស់នូវសិទ្ឋិសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដែលយើងម្នាក់ៗពេញចិត្ត។

មកទល់ពេលនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនគឺបានកសាងសមិទ្ឋផលជាតិជាច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ទិសដៅនៃការអភិវឌ្ឍរបស់យើងគឺនឹងប្រែក្លាយកម្ពុជាអោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះដែរ គឺគណបក្សប្រជាជនគាំទ្រនិងលើកទឹកចិត្តអោយកូនក្មួយយុវជនមានឱកាសបានចូលរួមកាន់តែច្រើនឡើងៗនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

អរគុណខ្លាំងណាស់ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងកូនក្មួយយុវជន ព្រមទាំងបងប្អូនកូនក្មួយកម្មករកម្មការនី ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាពជានិច្ច។

ជូនពរបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខានឡើយ» ៕