ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ

ប្រទេសស្វុីស៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្សពួកល្មមឈប់ ល្ងង់និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីគេធ្វើការជាមួយគ្នាបែបនេះ ដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ។

បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួត ទេគួរចូលសាលារៀនថែមទៀតទៅកុំមកប្រឆាំងខ្ញុំទាំងឆ្កួតលេលា»។ នេះជាសារ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើចេញពី ទីក្រុងDavos ប្រទេសស្វុីសកាលពីវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧។

ការប្រតិកម្មឆ្លើយតបបែបនេះរបស់ នាយករដ្ឋមន្រ្តីកម្ពុជាធ្វើឡើងបន្ទាប់ពីអង្គការ Global Witnessដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេសបានប្រតិកម្មចំពោះវត្ត មានរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងDavos ប្រទេសស្វុីសបិទទ្វារបណ្តេញកម្ពុជាចេញ។

NKD-36x6_outline

«វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos គួរតែងាកចេញពីនាយករដ្ឋមន្ត្រី កម្ពុជានិងបិទទ្វារចំពោះមេដឹកនាំនេះមិនគួរ អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្វើជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិ ការណ៍នេះក្នុងបំណងទាក់ទាញវិនិយោគទុនថ្មីពីបរទេសនោះទេ»។ នេះជាការលើក ឡើងរបស់គេហទំព័រ Global Witness។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រីបានលើកឡើងថា សម្តីរបស់ ជនពាល និងអង្គការបិសាចអន្តរជាតិ «Alice Harrison, Global Witness» គឺតែងតែ ញុះញង់ ប្រឌិតរឿងខុសការពិតប្រឆាំងនឹង ភាពក្សេមក្សាន្តរបស់កម្ពុជា ហើយក៏បាន បង្ហាញការពិតនៃក្តីអស់សង្ឃឹម ភាពទាល់ ច្រករបស់ខ្លួនចំពោះការបរាជ័យនៃរបាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និង ញុះញង់ដែលតែងតែធ្វើក្នុងរយៈពេលកន្លង មកចំពោះកម្ពុជា ៕ ហេង សូរិយា

Global_Witness_official_logo.svg