ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោរីករាយចំពោះគំនិតផ្តួចផ្តើមបង្កើតការធ្វើដំណើរតាមផ្លូវទឺកពីតាខ្មៅទៅព្រែកព្នៅ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថ្លែងថា សម្តេចរីករាយចំពោះគំនិតផ្តួចផ្តើមបង្កើតការធ្វើដំណើរតាមផ្លូវទឺកពីតាខ្មៅទៅព្រែកព្នៅ។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖

NKD-36x6_outline

«ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើមបង្កើតនូវការធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ។ ទន្ទឹមនឹងនេះ គឺបានបង្ហាញពីការរីកចម្រើនលើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់យើងផងដែរ ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ នឹងរីករាយនៅក្នុងការធ្វើដំណើរតាមផ្លូវទឹកនេះជាមិនខាន»៕