ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោសុំសហរដ្ឋអាមេរិកកុំទារលុយខ្មែរដែលជំពាក់ថ្លៃទម្លាក់គ្រាប់បែកពេលធ្វើសង្គ្រាម

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានថ្លែងបន្តស្នើដល់រដ្ឋាភិបាលអាមេរិកលោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជាដែលបានជំពាក់នៅសម័យរដ្ឋាភិ បាលមិនស្របច្បាប់ លន់ នល់ ក្នុងទសវត្សរ៍ ៧០ដែលអាមេរិកទម្លាក់គ្រាប់បែកទាំង គ្រាប់បែកចង្កោមនិងទាំងគ្រាប់បែកគីមី សម្លាប់ខ្មែរហើយទារលុយថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ដ្រីថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជា អធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍យ៉ាងដូច្នេះថា «អាមេរិកាំងកុំ ទារលុយខ្មែរ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេមានអាវុធគីមីទៀត។ អាមេរិកាំងអើយ…ប្រធានា ធិបតីដូណាល់ ត្រាំ អើយ! យ៉ាងម៉េចទៅ វាយគេហើយទារលុយ! វាយយើងហើយ ទារលុយយើងវាមិនយល់កន្លែងហ្នឹង។ ឥឡូវមានចលនាប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថាបក្ស នយោបាយនានានៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរតែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅ អាមេរិក» ។

NKD-36x6_outline

បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីភាពអាមេរិកថ្មីនេះជាលើក ទី៣ហើយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវជាសាធារណៈ ឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ដោយលើកទី១ ធ្វើឡើងក្នុងពិធី បុណ្យសមុទ្រកាលពីខែធ្នូ ឆ្នាំ២០១៦ និង លើកទី២ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វុីសកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោចាត់ទុកថាជា បំណុលកខ្វក់។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី ប៊ីល គ្លីនតុន នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុងឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង៥០០.០០០នាក់់សម្លាប់ ដោយផ្ទាល់ និងកម្ទេចតែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង ៕ ហេង សូរិយា

90

គ្រាប់បែកកាលសម័យសង្គ្រាមទើបត្រូវបានរកឃើញនៅស្វាយរៀងកាលពីពេលថ្មីៗ